ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ស្វា​ជិះ​ហា​យ​ឡែ​ន​ឌើ ប្រុង​លោត​ឆត្រ​ទៅ​វៀតណាម

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1011 ដឹក​សត្វព្រៃ​ជា​ច្រើន​ក្បាល​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​ទៅ​កាន់​ស្រុក​មេមត់

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1011 ដឹក​សត្វព្រៃ​ជា​ច្រើន​ក្បាល​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​ទៅ​កាន់​ស្រុក​មេមត់ និង​បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន​តែ​រថយន្ត ចំណែក​មនុស្ស​៣​នាក់ ជិះ​លើ​រថយន្ត​រត់គេច​ខ្លួន​បាត់​។ ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល ក្នុងភូមិ​ស្រែ​សោម ឃុំ​រំចេក ស្រុក​មេមត់ មក​ប្រគល់​ឲ្យ​អង្ក​ការ​វ៉ា​យ​អេ​ត នា​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា​នេះ​។

តាម​មន្ត្រី​ជំនួយការ​លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ដោយ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ។ កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧០១ ដែល​ប្រចាំការ​នៅ​ស្រុក​ពញាក្រែក បាន​សុំ​គោល​ការ​ណ៏​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​មាន​វិធានការ​បង្ក្រាប ដោយ​ដេញ​តាម​ចាប់​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល តម្លៃ​បើ​បាន​ចេញ​ដល់​វៀតណាម ជាង​១​លាន​រៀល​ក្នុង​១​ក្បាល​នោះ ។ លោក​វរ​សេនី​យ៏​ត្រី ឈុ​ន សំ​អូន ប្រធាន​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រាប់​ឲ្យ​ដឹង​ថា​ជា​រៀងរាល់ថ្ងៃ​រថយន្ត​ហា​យ​ឡែ​ន​ឌើ​ខាងលើ​នោះ តែងតែបាន​បើក​កាត់មុខ​ស្នាក់​ការ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​អាច​មាន​ដឹក​អ្វី​ជាក់​ជា​មិន​ខាន ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ រថយន្ត​នេះ​បាន​បើក​កាត់មុខ​ស្នាក់​ការ​ដោយ​មាន​រាង​ដាប ភ្លាម​ៗ​នោះ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ បាន​ជិះ​រថយន្ត​បើក​តាម​ពី​ខាង ក្រោយ​តិច​ៗ​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌើ នៅ​ពេល​ដែល​ឃើញ​រថយន្ត​សមត្ថកិច្ច តាម​ពីក្រោយ​គឺ​បាន​បង្កើន​ល្បឿន​បន្ថែម​ទៀត ក្នុង​នោះ​អ្នក​នៅ​លើ​រថយន្ត​បាន​បើក​ខា​កញ្ចក់​ចុះ បោះ​សត្វ​ស្វា​ចេញ​មក ក្រៅ​ដែល​ដាក់​ក្នុង​ថង់​ទន្លាក់​ចោល ។ សមត្ថកិច្ច​បាន​បើក​ដេញ​តាម​រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​៤៤ ឃុំ​កំ​ពាន់ ស្រុក​មេមត់ រថយន្ត​បាន​ឈប់​ចត​ចោល​មនុស្ស ដែល​ជិះ​លើ​រថយន្ត​៣​នាក់​នាំ​គ្នា​រត់គេច​ខ្លួន បាត់​អស់​តែ​ម្តង ក្នុង​នោះ​ឃើញ​មាន​ស្វា​តែ​៤៣​ក្បាល​ប៉ុណ្ណោះ រួច​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

ជំនួយការ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជាក់​ថា សត្វ​ស្វា​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​មក​ពី​ខេត្តកំពង់ធំ កាត់​តាម​កំពង់ចាម ក្នុង​គោលបំណង​ឆ្ពោះ ទៅ​កាន់​ស្រុក​មេមត់ តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា ត្រូវ​បាន​លោក​វរ​សេនី​យ៏​ទោ ជួន ផ​ល្លី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ តាម​ប្រមាញ់​ឃាត់​រថយន្ត​ហា​យ​ឡែ​ន​ឌើ​នោះ​បាន ព្រមទាំង​ដកហូត​បាន​សត្វ​ស្វា​៤៣​ក្បាល​ផង​ដែរ​។ នា​ថ្ងៃ​ដដែល​សត្វ​ស្វា​ទាំងអស់ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​អង្ក​ការ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ស្វា​ទៅ​លែង​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព ៕