ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញិចមុនខ្លួនឯង ល្អឬអត់?

3 ឆ្នាំ មុន

នៅពេលឡើងមុន តើអ្នកតែងតែធ្វើបែបណា? ញិច ឬ មិនញិច? ប្រសិនបើអ្នកចូលចិត្តញិចមុនដោយខ្លួនឯង ចូរគិតឡើងវិញម្តងទៀត ក្រោយពីអាន/ស្តាប់ អត្ថបទនេះចប់។ នេះក៏ព្រោះតែការញិចមុន…

នៅពេលឡើងមុន តើអ្នកតែងតែធ្វើបែបណា? ញិច ឬ មិនញិច? ប្រសិនបើអ្នកចូលចិត្តញិចមុនដោយខ្លួនឯង ចូរគិតឡើងវិញម្តងទៀត ក្រោយពីអាន/ស្តាប់ អត្ថបទនេះចប់។ នេះក៏ព្រោះតែការញិចមុន មានផលប៉ះពាល់ជាច្រើន ទៅដល់ស្បែកមុខរបស់អ្នក។

១. អ្នកនឹងធ្វើឱ្យស្បែករបស់អ្នកមានស្នាម

ប្រសិនបើ​វា​ជា​មុន​ខ្ទុះ​ជ្រៅ ការញិច​នឹង​នាំឱ្យ​មាន​ស្នាម​របួស​យ៉ាង​ជ្រៅ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​។ ដូចជាអ្វីដែលអ្នកឃើញអ៊ីចឹង ឈាមដែលចេញមកពីស្នាមមុននោះ គឺច្រើនដូចទៅនឹងការមុតដៃទៅហើយ។

២. វាធ្វើឱ្យអ្នកមានមុនកាន់តែច្រើន

ការញិចមុនមួយចេញ នឹងនាំឱ្យមានមុនផ្សេងទៀតកើតមានឡើង។ បាក់តេរី​និង​ខ្ទុះ​នៅ​ក្នុង​មុន​មួយ ​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​មុខ ដែលបង្កទៅជាមុនផ្សេងទៀត។ នេះនឹងក្លាយទៅជាវដ្តនៃមុន ដែលទាមទារការព្យាបាលមួយយ៉ាងត្រឹមត្រូវ។

៣. វាពន្យឺតដំណើរការជាសះស្បើយ

មុន គឺជាសញ្ញាដែលរាងកាយរបស់អ្នកមានប្រតិកម្មទៅនឹងភាពកខ្វក់ និងបាក់តេរី។ ប្រសិនបើអ្នករង់ចាំយូរបន្តិច មុនប្រហែលជាស្ងួត និងរួញដោយខ្លួនវា។ ប្រសិនបើអ្នកប្រញាប់ញិចវានោះ វាប្រឈមនឹងបញ្ហាក្លាយ ហើយពិបាកនឹងជាសះ។​

៤. អ្នកនឹងបង្កជាស្នាមរហែកលើស្បែក

នៅ​ពេល​ដែល​អ្នកញិចមុន អ្នក​​រុញសារធាតុផ្សេងៗនៅក្នុងនោះចេញមកក្រៅ ដោយធ្វើឱ្យស្បែករបស់អ្នករហែក។ ទម្រាំតែវាអាចជាមកដូចដើម វាទាមទាររយៈពេល១៤ថ្ងៃ ក្នុងការជាមកវិញ ប្រសិនបើមិនក្លាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ