ឡូយទេ ! គំរូរថយន្តអគ្គិសនីរបស់ Apple ថ្ងៃអនាគត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សូមមកពិនិត្យមើលគំរូរថយន្តបែប 3D របស់ Apple ដែលត្រូវបានចែករំលែកដោយគេហទំព័រ Vanarama ។ គេហទំព័រនេះនិយាយថា…
រាជធានីភ្នំពេញ ៖ សូមមកពិនិត្យមើលគំរូរថយន្តបែប 3D របស់ Apple ដែលត្រូវបានចែករំលែកដោយគេហទំព័រ Vanarama ។ គេហទំព័រនេះនិយាយថា…
រាជធានីភ្នំពេញ ៖ សូមមកពិនិត្យមើលគំរូរថយន្តបែប 3D របស់ Apple ដែលត្រូវបានចែករំលែកដោយគេហទំព័រ Vanarama ។ គេហទំព័រនេះនិយាយថា គំនិតនេះត្រូវបានបង្កើតដោយប្រើប៉ាតង់ពិតប្រាកដដែលដាក់ដោយ Apple Inc ។
លក្ខណៈពិសេសដែលបានរំលេចចេញមកនៃរថយន្តនេះ គឺវាមានរន្ធខ្យល់ខាងមុខ បំផុសគំនិតដូចគ្នានឹងរន្ធខ្យល់របស់ Mac Pro ដែរ ។ ជាងនេះទៅទៀតនោះកៅអីរបស់វាអាចផ្លាស់ប្ដូរតាមបំណង ហើយទ្វារអាចបញ្ជាបិទបើកដោយប្រើ Siri ព្រមទាំងមានផ្ទាំងគ្រប់គ្រងដែលអាចផ្លាស់ប្ដូរតាមបំណងច្រើនទៀត ។
មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងពេញលេញឡើងវិញក្នុងការបង្កើតរថយន្តអគ្គិសនី នៅដើមឆ្នាំក្រោយនេះ ។ ថ្មីៗនេះក្រុមហ៊ុនបានជួលសហស្ថាបនិកក្រុមហ៊ុន Canoo Ulrich Kranz ដើម្បីជួយដឹកនាំគម្រោងរថយន្តបើកបរដោយស្វ័យប្រវត្តិ ក៏ដូចជាវិស្វករពីរនាក់មកពីក្រុមហ៊ុន Mercedes ។ ការអភិវឌ្ឍនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយការចាប់ផ្តើមដំណើរការទំនងជាយ៉ាងហោចណាស់ ៥ ឆ្នាំទៀត ៕ ប្រភព ៖ iclarified
ចែករំលែកព័តមាននេះ