ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បើកឲ្យមានការជួបជុំជាទូទៅ​ឡើងវិញ រាប់ទាំងការជួបជុំរៀបចំដោយ​គណបក្សនយោបាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រោយ​អនុញ្ញាត​នូវ​ការចូលរួម​ក្នុង​ពិធីមង្គលការ និង​ពិធី​សាសនា​ផ្សេងៗ ដោយ​មិន​កំណត់​ចំនួន​មនុស្ស តែ​ត្រូវគោរព​ហ្មត់ចត់ តាម​វិធាន​ការពារ​សុវត្ថិភាព​រួចមក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី…

ភ្នំពេញ​៖ ក្រោយ​អនុញ្ញាត​នូវ​ការចូលរួម​ក្នុង​ពិធីមង្គលការ និង​ពិធី​សាសនា​ផ្សេងៗ ដោយ​មិន​កំណត់​ចំនួន​មនុស្ស តែ​ត្រូវគោរព​ហ្មត់ចត់ តាម​វិធាន​ការពារ​សុវត្ថិភាព​រួចមក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ជាទូទៅ​ផ្សេងទៀត ដើម្បី​បំពេញការងារ ឬ​ធ្វើ​សកម្មភាព និង​ប្រារព្ធ​ពិធី​ផ្សេងៗ រួមមាន ការជួបជុំ​របស់​ប្រជាពលរដ្ឋ យុវជន សិស្ស និង​និស្សិត កម្មករ​-​និយោជិត ក៏ដូចជា​ការជួបជុំរ​បស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូល​ទាំង​ការជួបជុំ​ស្របតាម​ច្បាប់​អនុញ្ញាត ដែល​រៀបចំឡើង​ដោយ​គណបក្សនយោបាយ​នានា​ផងដែរ​។​

​ក្នុង​សារ​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់ នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​បន្ថែម​លើ​សារ​សំឡេង ដែល​ខ្ញុំ​ទើបបាន​បញ្ចេញ​មុននេះ ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​នូវ​ការចូលរួម​ក្នុង​ពិធីមង្គលការ និង ពិធី​សាសនា​ផ្សេងៗ ដោយ​មិន​កំណត់​ចំនួន​មនុស្ស តែ​ត្រូវគោរព​ហ្មត់ចត់​តាម​វិធាន​ការពារ​សុវត្ថិភាព ស្របតាម​ការកំណត់រ​បស់​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​នូវ​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩, ខ្ញុំ​សូមបញ្ជាក់​បន្ថែមថា ការជួបជុំ​ដោយ​មិន​កំណត់​ចំនួន​មនុស្ស​ចូលរួម តែ​ត្រូវគោរព​តាម​វិធាន​សុខាភិបាល ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ ក៏ត្រូវ​បានអនុញ្ញាត​ដូចគ្នា​ដែរ សម្រាប់​ការជួបជុំ​ជាទូទៅ​ផ្សេងទៀត ដើម្បី​បំពេញការងារ ឬ​ធ្វើ​សកម្មភាព និង​ប្រារព្ធ​ពិធី​ផ្សេងៗ រួមមាន ការជួបជុំ​របស់​ប្រជាពលរដ្ឋ​, យុវជន សិស្ស និង និស្សិត​, កម្មករ​-​និយោជិត​, ក៏ដូចជា​ការជួបជុំរ​បស់​មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូល​ទាំង​ការជួបជុំ​ស្របតាម​ច្បាប់​អនុញ្ញាត ដែល​រៀបចំឡើង​ដោយ​គណបក្សនយោបាយ​នានា​ផងដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ