ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​! រថយន្ត​​ស្ត្រី​ម្នាក់​បាត់​មុខ​ផ្ទះ ត្រូវ​គេ​យក​មក​ទុក​ចោល​ម្តុំ​ផ្លូវ​រថភ្លើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ម៉ាក​ព្រុស ពណ៌​ប្រផេះ​មួយ​គ្រឿង ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ប្រទះ​ឃើញ​យក​មក​ចត​ទុក​ចោល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ម្តុំ​ផ្លូវ​រថភ្លើង ដែល

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រុស ពណ៌​ប្រផេះ​មួយ​គ្រឿង ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ប្រទះ​ឃើញ​យក​មក​ចត​ទុក​ចោល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ម្តុំ​ផ្លូវ​រថភ្លើង ដែល​ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ដោយ​មានការ​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ចោរកម្ម កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ហើយ​ក៏​ប្រទះ​ឃើញ​ស្លាក​លេខ​ចំនួន​២​បន្ទះ គឺ​លេខ ភ្នំពេញ ២AW-៥២៤២ ដែល​ត្រូវ​គេ​ដោះ​ទុក​ខាងក្នុង និង​ធ្វើការ​បង្ហោះ​តាម facebook ដើម្បី​ស្វែងរក​ម្ចាស់ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក៏​ស្រាប់តែ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ទំនាក់ទំនង​មក និង​ទទួលយក​រថយន្ត​មួយ​គ្រឿង​ទៅ​ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាប​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ព្រុស ពណ៌​ប្រផេះ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើក​យក​មក​ចត​ទុក​ចោល​មិនដឹង​ពី​តាំងពី​ពេល​ណា​នោះ​ទេ លុះដល់​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ទៅ​ហើយ នៅ​តែ​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​បើក​យក​ចេញ​សោះ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​មានការ​សង្ស័យ កម្លាំង​របស់​លោក​ក៏​បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ ហើយ​ក៏​រក​ឃើញ​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​២​បន្ទះ ដែល​ត្រូវ​គេ​ដោះ​ទុក​ខាងក្នុង ដោយ​មាន​លេខ ភ្នំពេញ​២AW-៥២៤២ និង​សង្ស័យ​ថា ពាក់ព័ន្ធ​អំពើរ​ចោរកម្ម ក៏​ធ្វើការ​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook សួរ​រក​ម្ចាស់​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​របស់​លោក​ធ្វើការ​បង្ហោះ​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង និង​ស្លាក​លេខ​រថយន្ត​ទាំង​២​បន្ទះ​ខាងលើ​នេះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក៏​ស្រាប់តែ​មាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ទំនាក់ទំនង​មក​កាន់​ពួក​លោក​ភ្លាម​ៗ​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ដោយ​បាន​បញ្ជាក់​ថា រថយន្ត​ម៉ាក​ព្រុស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AW-៥២៤២ មួយ​គ្រឿង​នេះ ត្រូវ​បាន​ចោរលួច​ចេញពី​សង្កាត់​ចោម​ចៅ​ទី​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់មិញ និង​យក​មក​ប្លុង​ចោល​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើបបាន​មក​ទទួលយក​រថយន្ត​នោះ​ទៅ​ប្រគល់​អោយ​ម្ចាស់​វិញ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ៖ ចត​រថយន្ត​មុខ​ផ្ទះ​! ស្ត្រី​ម្នាក់​ដើរទៅ​មើល​លើក​ទី​១​ឃើញ លុះ​អើត​មើល​លើក​ទី​២​ផ្អើល​ឆោឡោ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ