ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​នៅ​ចក្រភព​អង់គ្លេស​ល្បី​មាន​ខ្មោចលង​ខ្លាំង​បំផុត

8 ឆ្នាំ មុន

ភូមិតូច​មួយ​ឈ្មោះ Pluckley ក្នុង​ក្រុង Kent ស្ថិត​នៅ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង ចក្រភព​អង់គ្លេស​បាន​ទទួល​រហស្សនាម​ពី​សៀវភៅ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក (Guinness World Record) ថា

ភូមិតូច​មួយ​ឈ្មោះ Pluckley ក្នុង​ក្រុង Kent ស្ថិត​នៅ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង ចក្រភព​អង់គ្លេស​បាន​ទទួល​រហស្សនាម​ពី​សៀវភៅ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក (Guinness World Record) ថា​ជា​ភូមិ​មាន​ខ្មោចលង​ខ្លាំង​បំផុត​នៅ​ឆ្នាំ ១៩៨៩ ។

ដំណើររឿង​ខ្មោចលង​នៅ​ភូមិ Pluckley កើតឡើង​ដោយសារ​វិញ្ញាណ​ចំនួន​២ គឺ​វិញ្ញាណ​របស់​នារី Gypsy និង​ចោរ​ម្នាក់ នៅ​ក្នុង​កំណត់ហេតុ​ការណ៍​ឆ្នាំ​១៩៥៥ ។ ចាប់តាំងពី​ពេល​នោះ​មក ភូមិ Pluckley ត្រូវ​បាន​គេ​ស្គាល់​ថា ជា «​ភូមិ​ខ្មោច​» និង​ក្លាយជា​ទីកន្លែង​ដែល​បណ្តា​អ្នក​ដេញ​ខ្មោច នាំ​គ្នា​ស្វែងរក​ការណ៍​ពិត​ឲ្យ​ខាង​តែ​បាន ។

រឿងរ៉ាវ​របស់​ស្ត្រី Gypsy គេ​និយាយ ត​ៗ​គ្នា​ថា នាង​ជា​អ្នកលក់​បន្លែ​ដែល​ស្លាប់​បាត់បង់​ជីវិត ព្រោះ​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ឧប្បត្តិហេតុ​លើ​ស្ពាន Pinnock ។ ស្ពាន​នោះ​ជាទី​តាំង​ដែល​មាន​មនុស្ស​ធ្លាប់​ឃើញ​វិញ្ញាណ​របស់​នាង Gypsy គ្រប់ពេល ។

អ្នក​ដែល​ធ្លាប់​ឃើញ​បញ្ជាក់​ថា ខ្មោច​ស្រី​នោះ​នៅ​កន្លែង​ធ្លាក់​អ័ព្ទ និង​រមែង​អង្គុយ​ជក់​ខ្សៀ​លើ​បង្កាន់ដៃស្ពាន ។

ចំណែក​វិញ្ញាណ​ម្នាក់​ទៀត ដែល​ចុះ​ផ្សាយ​ក្នុង​កំណត់ហេតុ គឺ​ចោរប្លន់​នៅ​តាម​ផ្លូវ ដោយ​មាន​មនុស្ស​ប្រទះ​ឃើញ​នៅ​តំបន់ «Fright Corner» ភាគ​ខាង​របស់​ភូមិ ។ រឿងរ៉ាវ​នៃ​ដួងវិញ្ញាណ​ចោរ​រូប​នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ព័ត៌មាន​លំអិត​ទេ ។ គេ​គ្រាន់តែ​ដឹង​ថា ចោរ​នោះ​ត្រូវ​គេ​លួច​វាយប្រហារ និង​កាប់​ដោយ​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ ។ ខ្លះ​ទៀត​និយាយ​ថា ចោរ​នោះ​ត្រូវ​គេ​ចង​នៅ​ដើម​សែន (Osk) រួច​កាត់​សាច់​ជា ចំណិត​ៗ ។ អ្នកខ្លះ​និយាយ​ថា ចោរ​ចូល​ទៅ​លាក់ខ្លួន​នៅ​គល់​ដើម​សែន ហើយ​ត្រូវ​គេ​ចាក់​ស្លាប់​តែ​ម្តង ។

ដួងវិញ្ញាណ​របស់​ចោរ​រូប​នោះ បង្ហាញ​ឲ្យ​ឃើញ​នៅ​កណ្តាលផ្លូវ និង​មាន​បង្ហាញ​ឈុត​ឆាក​នៃ​ការ​ធ្វើឃាត​ជា​ញឹកញាប់ ។

ក្រៅពី​នេះ​មានរឿង​រ៉ាវ​នៃ​វិញ្ញាណ​ជា​ច្រើន​ទៀត​នៅ​ក្នុងភូមិ ដូច​ជា​មាន​ខ្មោច​ស្រី​ម្នាក់​ឈ្មោះ «Red Lady» ដើរ​វង្វេង​រក​រណ្តៅ​សព​កូនប្រុស​នៅ​ទី​ប៉ាឆា «St Nicholas»  ។ នៅ​មាន​វិញ្ញាណ​របស់​មេទ័ព​ម្នាក់​ទៀត​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក នៅ​ឧទ្យាន​សាធារណៈ «Parkwood»  ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គេ​នៅ​វិលវល់​ក្នុង​ឧទ្យាន​គ្រប់ពេលវេលា និង​ចាត់​ទុក​ថា​ជា​រឿងរ៉ាវ​ខ្មោចលង​របស់​ភូមិ Pluckley ដែល​មានការ​និយាយ ត​ៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន ៕