ឆក់កាបូបប៉ះភេទទី៣ ត្រូវស្វាគមន៍ដោយប្រជាពលរដ្ឋយ៉ាងចាស់ដៃ
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនពេលរូបគេធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែត្រូវបានម្ចាស់ដេញតាមទាន់ ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនពេលរូបគេធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែត្រូវបានម្ចាស់ដេញតាមទាន់ ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនពេលរូបគេធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែត្រូវបានម្ចាស់ដេញតាមទាន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃទី ២២ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនរងគ្រោះមានឈ្មោះ យឹម ស្រីពៅ ភេទទីបី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្នុងភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលលេខ១៩៩ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានស្រុកកំណើតក្នុងភូមិ កាតុ២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកអាយខនពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1U- 9043 ។
ចំណែកជនសង្ស័ឈ្មោះ ហេង សុខហៃ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ម្នាក់ទៀតមានឈ្មោះ មួន រតនៈ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជាមួយគ្នា ជិះម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AR- 8409 តាមប្រភពព័ត៌មានពីសំណាក់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីហាងអ៊ុតសក់នៅជិតផ្ទះដើម្បីទៅចូលរួមពិធីខួបកំណើតមិត្តភក្ដិ ពេលដែលជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើសក់បានបន្តិច ស្រាប់តែមានជនសង្ស័យខាងលើបានជិះម៉ូតូមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះស្ពាយចំហៀងបានសម្រេច ។
តែភ្លាមៗនោះជនរងគ្រោះមានស្មារតីរឹងមាំក៍បានជិះម៉ូតូដេញតាមពីក្រោយហើយបានបុកម៉ូតូជនសង្ស័យជាចោរឆក់នោះបណ្ដាលឲ្យដួលទាំងជនរងគ្រោះ និងជនសង្ស័យទាំងពីរនាក់ ដែលបណ្ដាលឲ្យជនសង្ស័យជាចោរឆក់ម្នាក់ក្នុងចំណោមពីរនាក់រងរបួសបែកមុខ បែកមាត់ ចេញឈាមពេញមុខហើយក៍ត្រូវបានចាប់ខ្លួនបានភ្លាមៗ រួមទាំងបានទទួលស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋម្ដុំនោះម្នាក់មួយដៃមួយជើង ក្រោយពេលកើតហេតុជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ