ក្តៅយ៉ាងនេះ សូម្បីតែដំរីក៏មិនអាចទ្រាំបានដែរ
ខេត្តសៀមរាប ៖ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ដំរី១ក្បាលបានគាំងបេះដូងងាប់ភ្លាមៗនៅមុខប្រាសាទបាក់ខែងកាលពីវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា
ខេត្តសៀមរាប ៖ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ដំរី១ក្បាលបានគាំងបេះដូងងាប់ភ្លាមៗនៅមុខប្រាសាទបាក់ខែងកាលពីវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា
ខេត្តសៀមរាប ៖ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ដំរី១ក្បាលបានគាំងបេះដូងងាប់ភ្លាមៗនៅមុខប្រាសាទបាក់ខែងកាលពីវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីដឹកភ្ញៀវទេសចររួច ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការអាណិតអាសូរជាពន់ពេកពីសំណាក់ម្ចាស់ដំរី ព្រមទាំងអ្នកភូមិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលបានឃើញហេតុការណ៍នេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន«កោះសន្តិភាព»បានឲ្យដឹងថា នៅម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២២មេសា សត្វដំរីដែលងាប់ដោយសារធាតុអាកាសក្តៅនោះត្រូវបានកប់នៅក្រោយកសិដ្ឋានប៉ែកខាងជើងប្រាសាទបាក់ខែង ចម្ងាយប្រមាណ៥០ម៉ែត្រ ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយពិធីកប់រួចម្ចាស់ដំរី និងអ្នកភូមិក៏ធ្វើពិធីសូត្រមន្តតាមបែបសាសនាផងដែរ ។
លោក ព្រុំ វិច ប្រធានមន្ទីរបសុព្យាបាលខេត្តសៀមរាប បានឲ្យដឹងថា សត្វដំរីដែលងាប់នៅមុខប្រាសាទបាក់ខែងដោយសារអាកាសធាតុក្តៅគាំងបេះដូងនោះមានអាយុជាង៦០ឆ្នាំ ៕
ចែករំលែកព័តមាននេះ