ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តក្តៅ សុំលុយអត់បាន​បង្កអគ្គិភ័យឆេះខ្លួនឯង

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខឹង​សុំ​លុយ​ប្អូន​ទិញ​ម៉ាស៊ីន​កាត់​ស្មៅ​អត់​បាន បុរស​ម្នាក់ហ៊ាន​គិត​ខ្លី​ចាក់​​សាំងស្រោច​បំណង​ដុត​សម្លា.ប់​ខ្លួន ដែល​ហេតុការណ៍បានបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​គ្រូពេទ្យ​ជួយ​អន្តរា​គម​ន៍​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ វិច្ឆិកា នេះ ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម…

ខេត្តមណ្ឌលគិរី ៖ ខឹង​សុំ​លុយ​ប្អូន​ទិញ​ម៉ាស៊ីន​កាត់​ស្មៅ​អត់​បាន បុរស​ម្នាក់ហ៊ាន​គិត​ខ្លី​ចាក់​​សាំងស្រោច​បំណង​ដុត​សម្លា.ប់​ខ្លួន ដែល​ហេតុការណ៍បានបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​គ្រូពេទ្យ​ជួយ​អន្តរា​គម​ន៍​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ វិច្ឆិកា នេះ ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ ជន​រង​គ្រោះខាងលើ ​ឈ្មោះហម វ​ណ្ណា អាយុ​៤៣​ឆ្នាំ បាន​ប្រាប់​ទៅ​បុរស​ម្នាក់​ទៀត​ថា ខ្លួន​ចង់ស៊ី​ឈ្នួល​កាត់​ស្មៅ​ឲ្យ​គេ​ ដើម្បី​បាន​កម្រៃ​ចិញ្ចឹមជីវិត​។ ​បន្ទាប់​ពី​និយាយ​រួច ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​ប្អូនស្រី​ឈ្មោះ ហម ដា​វី បំណង​សុំ​លុយ​ទិញ​ម៉ាស៊ីន​កាត់​ស្មៅ ប៉ុន្តែ​ប្អូន​ប្រាប់​ថា អត់​មាន​លុយ​ទេ ចាំ​ប្តី​មក​វិញ ចាំ​ទិញ​ម៉ាស៊ីន​កាត់​ស្មៅ​ឲ្យ​។

ប្រភព​បន្ត​ថា ដោយ​មិន​អាច​សុំ​លុយ​ពី​ប្អូនស្រី​បង្កើត​ទិញ​ម៉ាស៊ីន​កាត់​តាម​ចិត្ត​ចង់បាន បន្តិច​ក្រោយមក​ បុរស​រង​គ្រោះ​ខាងលើ​ក៏​ដើរទៅ​ប្រាប់​ប្អូនជីដូនមួយ​ម្នាក់​ទៀត​ថា បន្តិចទៀត​អញ​ដុត​ផ្ទះ​ចោល​ហើយ​ ​រួច​ក៏​ដើរទៅ​ទិញ​សាំង​និង​ត្រឡប់​ចូល​ក្នុងផ្ទះ ក៏​ចាក់​សាំង​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខ្លោច​ពេញ​ខ្លួន​។

ទោះ​យ៉ាងណា​ករណី​នេះ ​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ផ្សេង​ទៀត​ក្រៅពី​ជន​បង្ក​នោះ​ទេ តែ​មានការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ