ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន !​ ចាប់ពីថ្ងៃទី១០ ដល់១៦ វិច្ឆិកាកម្ពុជារងឥទ្ធិពលសម្ពាធខ្ពស់ពីចិនធ្វើឲ្យមានភ្លៀងលាយផ្គរ រន្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៩ វិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ខ្ពង់​ពី​ចិន ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៩ វិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ខ្ពង់​ពី​ចិន ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១០-១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជើង​នូវ​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន​ប្រសព្វ​នឹង​ជ្រលង​សម្ពាធ​ទាប​ប៉ា​ស៊ី​ហ្វិ​ក​ទូល​ពីក្រោម​ឡើង​លើ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មា​សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ច្រើន ។ ពិសេស​នៅ​ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២​អង្សា​សេ នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ ។ ពិសេស​នៅ​ខេត្តក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨-៣០​អង្សា​សេ អាច​នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ