ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ទើប​១៤ឆ្នាំ ហ៊ានសម្រេចចិត្ត​បែបនេះ

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​មានការភ្ញាក់​​​ផ្អើល​​មួយ កាលពីវេលាម៉ោង​០៩យប់​ថ្ងៃទី​១៩ មេសា ២០១៦ ​ស្ថិត​នៅភូមិ​១ សង្កាត់​លេខ៤ ​ក្រុង​ព្រះ​​សីហនុ បន្ទាប់ពី​ក្មេងស្រី​ម្នាក់​​​​​ចង.កបញ្ចប់​ជីវិ​តខ្លួន​​ឯង​ ។

ខេត្តព្រះសីហនុ ៖ ​មានការភ្ញាក់​​​ផ្អើល​​មួយ កាលពីវេលាម៉ោង​០៩យប់​ថ្ងៃទី​១៩ មេសា ២០១៦ ​ស្ថិត​នៅភូមិ​១ សង្កាត់​លេខ៤ ​ក្រុង​ព្រះ​​សីហនុ បន្ទាប់ពី​ក្មេងស្រី​ម្នាក់​​​​​ចង.កបញ្ចប់​ជីវិ​តខ្លួន​​ឯង​ ។

ប្រភពឱ្យ​ដឹងថា ក្មេង​ស្រី​រងគ្រោះខាងលើឈ្មោះ​ខុន ស្រីមាស អាយុ​១៤​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។​ ទោះ​​បី​ជា​យ៉ាង​​ណា មូល​ហេតុ​ គេ​មិន​ទាន់​ដឹង​​ច្បាស់​នៅឡើយ​​ទេ ។

​បើតាម​​​ប្រភពខ្លះ​​​ថា មុន​ពេលកើតហេតុ ក្មេង​ស្រីរងគ្រោះ​​បានទៅទិញ​​ទូរស័ព្ទ​ដៃ​នៅ​ហាង​មួយកន្លែង ក្នុង​តម្លៃ​២០០​ដុល្លារ ប៉ុន្តែ​មិន​ពេញ​ចិត្ត​ នាងក៏យក​ទៅលក់​កន្លែងដើម​វិញ ។ ពេលនោះ​ត្រូវ​អ្នកលក់​​ឱ្យ​តម្លៃ​តែ​៥០ដុល្លារប៉ុណ្ណោះ ហើយ​ក្រោយមក​ត្រូវម្តាយរបស់​នាង​ទិញ​ទូរស័ព្ទ​ដៃ​​មួយ​គ្រឿង​​ទៀតយកមកឱ្យ​ ប៉ុន្តែ​​​នៅ​តែ​ប្រើ​មិនកើត ទើបធ្វើ​ឱ្យ​ក្មេងស្រី​​តូចចិត្ត​​តែម្តង ។