ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​រាជធានី​ភ្នំពេញ បើក​ឲ្យ​រៀបចំ​ពិធី​មង្គលការ និង​ពិធី​សាសនា​ផ្សេង​ៗ ប៉ុន្តែ​អ្នកចូលរួម​មិន​លើស​២០០​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី ការ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី ការ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេង​ទៀត នៅ​រាជធានី​ភ្នំពេញ ដោយ​កំណត់​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​បំផុត​ត្រឹម ២០០​នាក់ ក្នុង​មួយ​ពិធី ចាប់ពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ។

ការ​កំណត់​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​បំផុត​ត្រឹម ២០០​នាក់ ក្នុង​មួយ​ពិធី ខាងលើ​នេះ គឺ​សំដៅ​ទៅ​លើ​ក្រុម​គ្រួសារ​ម្ចាស់​កម្មវិធី សាច់ញាតិ និង​ភ្ញៀវ​កិត្តិយស ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម ។ ដោយឡែក ចុងភៅ ក្រុម​ភ្លេង និង​អ្នកបម្រើ​ការ​ក្នុង​កម្មវិធី​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ឡើយ ។

ម្ចាស់​កម្មវិធី ត្រូវ​មាន​ទីតាំង​ឯកជន​សម​ស្រប សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ប្រពៃណី​ផ្សេង​ទៀត និង​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​កម្មវិធី ជូន​មក​រដ្ឋបាល​ខណ្ឌ នៃ​ទីតាំង​ប្រារ​ព្វ​ជា​មុន​សិន ដើម្បី​ពិនិត្យ និង​សម្រេច​ជូន ។

ម្ចាស់​កម្មវិធី ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​ខណ្ឌ នៃ​ទីតាំង​ប្រារព្ធ ដើម្បី​ទទួលខុសត្រូវ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា ស្តី​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេង​ទៀត តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ (SOP) របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស (​លើកលែង​ពេល​ទទួលទាន​អាហារ​-​ភេសជ្ជៈ​) កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ៕
«ច្បាស់ការហើយ ! ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើស២០០នាក់»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ