ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការហើយ ! ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើស២០០នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍​ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​២០០​នាក់ ស្មើ​២០​តុ មិន​គិត​អ្នក​ចុងភៅ អ្នកភ្លេង និង​ភ្នួ​ង​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍​ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​២០០​នាក់ ស្មើ​២០​តុ មិន​គិត​អ្នក​ចុងភៅ អ្នកភ្លេង និង​ភ្នួ​ង​ជាដើម ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ដំណើរការ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរ​រូប​ណី​យ​កម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០២១​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​បញ្ជាក់​រៀប​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​ច្រើន​បំផុត​២០០​នាក់ តែ​មិន​គិត​ចំពោះ​អ្នកបំរើ​សេវា ។ ក្នុង​ហ្នឹង​បើ​មិន​អីចឹង​អនុវត្ត​អត់​បាន​ទេ សេវា​មាន​ក្រុម​ចុងភៅ ក្រុម​ភ្លេង អាចារ្យ អ្នក​ថតរូប បើ​យក​ទៅ​គិត​ក្នុង​២០០​នាក់​ដែរ អី​ញ្ចឹ​ង​ភ្ញៀវ​អស់ហើយ ដូច្នេះ​អាច​គិត​ក្នុង​រង្វង់​២៦០​នាក់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំនួន​អ្នក​រៀបចំ​ពិធីការ​ទាំង​ម្ចាស់​ដើមការ​ជាង​២០០​នាក់​នេះ​ល្មម​សម​ហើយ ។ ទោះបីជា​បើក​អនុញ្ញាត​ឲ្យ​ក្តី តែ​យើង​នឹង​តាមដាន​បន្ថែម​ចំពោះ​ករណី​ឆ្លង​ជំងឺ​នេះ​កូ​វី​ដ ។ បើសិន​យើង​អាច​ធ្វើ​បាន​យើង​នឹង​ធ្វើ​ពិធី​ធំ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា នៅ​ថ្ងៃក្រោយ​ពេល​អស់​ជំងឺ​កូ​វី​ដ​១៩ អាច​រៀបចំ​ពិធី​រៀប​ការ​ម្តងទៀត​ឲ្យ​មាន​ទំហំ​ក៏​បាន វា​មិន​ទាស់​ខុស​ទេ ដោយ​ហៅភ្ញៀវ​ទទួល​អាហារ ឬ​ចែកវេន​គ្នា ។

សម្តេច​បន្ថែម​ការ​ធ្វើ​បែប​នេះ ដើម្បី​បែងចែក​វេន​ភ្ញៀវ​ម្តង​២០០​នាក់ និង​ម្តងទៀត​២០០​នាក់​ទៀត ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ៖«​យើង​កំពុង​តែ​បើក​ប្រទេស​ឡើង​វិញ​ហើយ ប៉ុន្តែ​កា​រ៉ា​អូ​ខេ ខេ​ធី​វី ឌី​កូ​តែ​ក …​រង់ចាំ​ក្រោយ​ថ្ងៃ​៣០​វិច្ឆិកា ។ ខ្ញុំ​សម្រេច​យប់មិញ អត្រា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គឺ​ធ្លាប់​ចុះ ។ យើង​បើក​សាលារៀន​ឡើង​វិញ មាន​មនុស្ស​ជាង​៣​ម៉ឺន​នាក់​ចូលរួម ហើយ​ករណី​ឆ្លង​តិច​តូច ។ ចំណុច​នេះ មក​ពី​បងប្អូន​ព្រម​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ពេល​ពួក​ប្រឆាំង​មិន​ទទួលយក​»​។

សម្តេច​ថា បើសិន​បងប្អូន​មិន​ទទួល​វ៉ាក់សាំង​ទេ ច្បាស់​ជា​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​បើក​ដំណើរ​ប្រទេស​ឡើង​វិញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ