ខេត្តក្រចេះ ៖ លោកវរសេនីយ៍ឯក ប៊ុន ឈឿន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា ក្មេងស្ទាវចំនួន៧នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ។ លោកថា ចំពោះករណីនេះ ជនសង្ស័យមានគ្នា៨នាក់ ប៉ុន្តែត្រូវបានបញ្ជូនទៅកាន់សាលាដំបូងចំនួន៧នាក់ រីឯក្មេងស្រីម្នាក់ទៀតត្រូវបានតុលាការដោះលែងឱ្យទៅផ្ទះវិញ។ សូមរំលឹកថា៖ ស្ទាវប្រុស-ស្រី៨នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូធ្វើសង្គ្រាមដាក់គ្នា

ក្មេងស្ទាវចំនួន៨នាក់ ត្រូវបានកម្លាំងអធិការដ្ថាននគរបាលក្រុងក្រចេះធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការប្រើអំពើហិង្សា ជិះម៉ូតូដេញវាយគ្នាបាញ់ជំពាមកៅស៊ូ និងគប់ដុំថ្មរ បង្ករភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបឹងហ្គាឡូ ក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
ជនសង្សយ័ ១-ឈ្មោះ ញ៉ឹម ពុត្ថា ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
៣-ឈ្មោះ លូត លុច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ៤-ឈ្មោះ តាំង វ៉ាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

៥-ឈ្មោះ អេត សុខន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជើងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។ ៦-ឈ្មោះ ម៉ៃ ម៉ាឡែត ភេទប្រុស អាយុ ១៩ឆ្នាំ។ ៧-ឈ្មោះ ម៉ៃ ម៉ាឡេ ភេទប្រុស អាយុ ២១ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅភូមិថ្មគ្រែលេី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ៨-ឈ្មោះ ឈុន រុងរឿង ហៅវី ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ ។

ជនសង្ស័យ រួមនិងវត្ថុតាំង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនជូនបន្តទៅកាន់តុលាការនៅរសៀលថ្ងៃទី៧ម្សិលមិញនេះ ។

ចែករំលែកព័តមាននេះ