ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទាវប្រុស-ស្រី៨នាក់ត្រូវ​​ឃាត់ខ្លួន បន្ទាប់​​​ពីធ្វើ​​សកម្ម​​ភាព​ជិះ​ម៉ូតូ​​ធ្វើសង្គ្រាមដាក់​​គ្នា

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ចំនួន​៨​នាក់ ខណៈ​ពួក​គេ​​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា និង​បាញ់​ជំ​ពាម​កៅស៊ូ កាលពី​វេលា​ម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុចបឹង​ហ្គា​ឡូ ​​ក្នុងភូមិ​ក្រចេះ…

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ចំនួន​៨​នាក់ ខណៈ​ពួក​គេ​​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា និង​បាញ់​ជំ​ពាម​កៅស៊ូ កាលពី​វេលា​ម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុចបឹង​ហ្គា​ឡូ ​​ក្នុងភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។

មុន​ពេល​កើតហេតុ​ ក្មេង​ស្ទាវ​ចំនួន​១​ក្រុមខាងលើ បាន​ធ្វើសកម្មភាព​ជិះ​ម៉ូតូ​កាន់​ជំ​ពាម​កៅស៊ូ​បាញ់​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ ពេល​ជិះ​មក​ដល់​ត្រង់​ចំណុច​មុខ​សាលាខេត្ត ក៏​បាន​ជួប​ក្មេង​ស្ទាវ១​ក្រុម​ទៀត ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​គ្នា លុះ​រហូត​មក​ដល់​ចំណុច​បឹង​ហ្គា​ឡូ ។ ប្រភព​បន្ត​ថា ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ជិះ​ម៉ូតូ​ដេញ​តាម​គ្នា ស្រាប់តែ​ក្មេង​ស្ទាវ​ក្រុម​ទី​១​យក​ជំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​ក្មេង​ស្ទាវ​ក្រុម​ទី​២ ភ្លាម​នោះ ក្មេង​ស្ទាវ​ក្រុម​ទី​២​បាន​កាន់​ខ្សែ​ក្រ​វ៉ា​ត់ និង​គប់​ដុំ​ថ្ម​ទៅ​លេ​ី​ក្មេង​ស្ទាវ​ក្រុម​ទី​១​វិញ ដេញ​តាម​វាយតប​គ្នា រហូត​មក​ដល់​ត្រង់​ចំណុច​ទំនប់ ពេល​នោះ​ក្មេង​ស្ទាវ​ក្រុម​ទី​១​ក៍​រត់​ចូល​ក្នុង​តូប​លក់​ឥ​វ៉ា​ន់​អោយ​គេ​ជួយ ស្រាប់តែ​ក្មេង​ស្ទាវ​ក្រុម​ទី​២​ច​ចូល​ទៅ​តាម​វាយ​បណ្តាល​អោយរ​ងរ​បួស ។

ហេតុការណ៍​នោះ​បាន​បង្ករ​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ក៍បាន​ចុះ​អន្តរាគមន៍​​ចាប់​ឃាត់ខ្លួនបាន​៨​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង​, ទូ​រស​ព័​ព្ទ​ចំនួន​០៦​គ្រឿង​, ជំ​ពាម​កៅស៊ូ​ចំនួន​០១ និង​ឥដ្ឋ​ចំនួន​០២​កំណាត់​។ ជន​ស​ង្ស​យ័ ១-​ឈ្មោះ ញ៉ឹម ពុ​ត្ថា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ២-​ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ៣-​ឈ្មោះ ឈុ​ន រុងរឿង ហៅ​វី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ៤-​ឈ្មោះ លូត លុ​ច ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ៥-​ឈ្មោះ តាំង វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ៦-​ឈ្មោះ អេ​ត សុ​ខន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជេ​ី​ង​ពាត ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ៧-​ឈ្មោះ ម៉ៃ ម៉ា​ឡែ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ៨-​ឈ្មោះ ម៉ៃ ម៉ា​ឡេ ភេទ​ប្រុស អាយុ ២១​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

អត្ថបទសរសេរ ដោយ