ខេត្តត្បូងឃ្មុំ ៖ កម្មវិធីរាំធុងបាស់មួយកន្លែង ស្ថិតនៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ បានក្លាយទៅជាជម្លោះ រហូតប្រើហិង្សាដោយយុវជនម្នាក់ឈ្មោះរឿន រដ្ឋា អាយុ២៩ឆ្នាំ ត្រូវមនុស្សមួយក្រុមព្រួតវាយនឹងខ្នងពូថៅរហូតដល់ស្លាប់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៩ មេសា ២០១៦ ហើយមកដល់រសៀលថ្ងៃដដែល មិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ជនសង្ស័យណាម្នាក់បានឡើយ ។
ប្រភពពីនគរបាលស្រុកតំបែរឱ្យដឹងថា នៅត្រង់ចំណុចភូមចំបក់ បានដាក់ធុងបាស់រាំកម្សាន្តលេង ដើម្បីអបអរសាទរបុណ្យចូល
ឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានអ្នកភូមិ និងមនុស្សម្នាជាច្រើន នាំគ្នាមករាំកម្សាន្តសប្បាយលេង ក្នុងនោះមានអ្នករងគ្រោះឈ្មោះ
រដ្ឋា នៅទីនោះដែរ ដោយគេមិនដឹងថា អ្នករងគ្រោះមានទំនាស់អ្វីជាមួយអ្នកណានោះទេ ហើយក៏មិនទាន់ស្រាវជ្រាវដឹងមូលហេតុនៃទំនាស់ដោយសាររឿងអ្វីដែរ ។
សាកសពបុរសរងគ្រោះ ត្រូវប្រជាពលរដ្ឋប្រទះឃើញកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មេសា ២០១៦ ដោយសមត្ថកិច្ចមូលដ្ឋានបានព័ទ្ធមិនអនុញ្ញាតអ្នកណាចូលទៅទីនោះឡើយ រហូតដល់ភ្លឺ ទើបសមត្ថកិច្ចទៅទៅពិនិត្យ រួមទាំងស្ថាប័នពេទ្យផង ដោយឃើញនៅលើខ្លួនសព មានស្លាកស្នាមត្រង់ចញ្ចើម ដើមទ្រូងមានវាយនឹងខ្នងពូថៅ ទើបបណ្តាលឱ្យស្លាប់ដូចនេះ ។
ចែករំលែកព័តមាននេះ