ស្តាយពេក ! ស្ត្រីម្នាក់ស្រែកទ្រហោយំ
រាជធានីភ្នំពេញ ៖ វាពិតជាគួរអោយសង្វេគខ្លាំងណាស់ ដែលយើងបានឃើញ និងឮអ្នករងគ្រោះទ្រហោយំនៅនឹងមុខដោយសារតែស្តាយរបស់របរដែលបាត់បង់ទៅនោះ
រាជធានីភ្នំពេញ ៖ វាពិតជាគួរអោយសង្វេគខ្លាំងណាស់ ដែលយើងបានឃើញ និងឮអ្នករងគ្រោះទ្រហោយំនៅនឹងមុខដោយសារតែស្តាយរបស់របរដែលបាត់បង់ទៅនោះ
រាជធានីភ្នំពេញ ៖ វាពិតជាគួរអោយសង្វេគខ្លាំងណាស់ ដែលយើងបានឃើញ និងឮអ្នករងគ្រោះទ្រហោយំនៅនឹងមុខដោយសារតែស្តាយរបស់របរដែលបាត់បង់ទៅនោះ ដូចជាស្ត្រីម្នាក់នេះបានទ្រហោយំបន្ទាប់ពីត្រូវរងគ្រោះដោយសារតែចោរឆក់កាបូបយកទៅបាត់ ។ ហេតុការណ៍ចោរឆក់កាបូបនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយវិថីព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះដោយចោរឆក់នេះឈ្មោះ ឆាយ វ៉ាន់ធូ អាយុ៣៨ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារថ្មី ស្នាក់នៅក្នុងបុរីសូនី សង្កាត់ស្ទឹងមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនោះបានជិះម៉ូតូ១គ្រឿងផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខ ឆ-4979-ភព១ ធ្វើដំណើរតាមវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុជិតដល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្របគ្នាមកធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនឡើងលើស្ពានអាកាសទៅបាត់ ។
ស្ត្រីរងគ្រោះបានយំរៀបរាប់ឲ្យដឹងថា នៅក្នុងកាបូបដែលត្រូវចោរឆក់នោះមានទូរស័ព្ទ២គ្រឿង, កាតទូរស័ព្ទមួយចំនួន, ប្រាក់សរុបប្រមាណជិត១០០០ដុល្លារ ព្រមទាំងឯកសារគេជំពាក់ប្រាក់មួយចំនួន ។
បន្ទាប់ពីរងគ្រោះ គេឃើញស្ត្រីរូបនោះស្រែកទ្រហោយំរកនគរបាលខណ្ឌទួលគោកឲ្យជួយ ។ លុះក្រោយមកទើបនគរបានចុះទៅដល់នាំទៅសាកសួរ ៕
ចែករំលែកព័តមាននេះ