ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីពេលនេះ ស្ទួចយកទាំងអស់យានយន្តឈប់ចតខុសច្បាប់

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត ដាក់​បទបញ្ជា​ដល់​កម្លាំង​ត្រូវ​ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ការ​ស្ទូច​យក​មធ្យោបាយ​ឈប់​ចត​ខុសច្បាប់​ដើម្បី​ផាកពិន័យ​តាម​ច្បាប់ ។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហោះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត ដាក់​បទបញ្ជា​ដល់​កម្លាំង​ត្រូវ​ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ការ​ស្ទូច​យក​មធ្យោបាយ​ឈប់​ចត​ខុសច្បាប់​ដើម្បី​ផាកពិន័យ​តាម​ច្បាប់ ។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហោះ ។

Picture

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការ​ចេញ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​មាន​របៀប​រយ​ល្អ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​នាំ​មក​នូវ​សុវត្ថិភាព​ចរាចរណ៍ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ឱ្យ​បើក​ប្រទេស​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ​ឡើង​វិញ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្រប​ពេល​គេ​មើលឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​មាន​បញ្ហា​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​ធ្វើ​ដំណើរ​យ៉ាង​កកកុញ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បំពេញភារកិច្ច​ការងារ ការ​ប្រកប​មុខរបរ​រកស៊ី និង​ការ​ចូល​រៀន​ឡើង​វិញ​របស់​សិស្ស និស្សិត ជាដើម ។

Picture

ការ​ដាក់​បទបញ្ជា​ជំរុញ​ការ​ចេញ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ពី​សំណាក់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រចាំ​ខែតុលា និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែវិច្ឆិកា តាម​ប្រព័ន្ធ​វី​ដេ​អូ ZOOM MEETNIG នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

Picture

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ស្នងការ បាន​ណែនាំ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​តាម​ច្បាប់ និង​ការ​ចេញ​អនុវត្ត​ជា​ប្រចាំ​ដើម្បី​ធានា​ថា គោលដៅ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​វា​ស្អាត​ល្អ​បាន​យូរអង្វែង​ហើយ ពីព្រោះ​នេះ​ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ឱ្យ​បាន​ល្អ ។

Picture

ជុំវិញ​ការ​ចេញ​ដោះស្រាយ​បញ្ហា​សណ្តាប់​ធ្នា​ស់​សាធារណៈ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី សែ​ម គ​ន្ធា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ បាន​លើក​ឡើង​ថា កន្លង​មក​ការងារ​នេះ​កម្លាំង​ការិយាល័យ​នគរបាល​ណ្តា​ប់​ធ្នាប់​បាន​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ដែល​មិន​រៀបរយ ដូច​ជា​នៅ​ម្តុំ​ផ្សារ​អូរ​ប្ញ​ស្សី ខណ្ឌ​៧​មក​រា មហាវិថី​ម៉ៅ​សេ​ទុង ខណ្ឌទួលគោក ម្តុំ​ផ្សារ​សាំ​ហាន់ ខណ្ឌ​ប្ញ​ស្សី​កែវ និង​បណ្តា​ផ្លូវ​ខ្លះ​ក្នុង​ខណ្ឌដូនពេញ​ផង​ដែរ ។ ដោយ​កន្លង​មក គោលដៅ​មួយ​កម្លាំង​បាន​ចុះ​រៀបចំ​បាន​ល្អ​ហើយ ប៉ុន្តែ​ប្រៀប​បាន​ដូច​វែក​ចក នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ដកថយ​០២​ទៅ​០៣​ថ្ងៃ​ក្រោយមក ក៏​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​លក់ដូរ​ប្រកប​មុខរបរ​នៅ​លើ​ទ្រូងផ្លូវ​នេះ​ឡើង​វិញ ។

ប៉ុន្តែ​ទោះបី​យ៉ាងណា កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ និង​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ឱ្យ​ចំ​ទិស​ដៅ ៕