ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​សុទ្ធ​ធ្លាក់​ចុះ​50% ក្នុង​បញ្ជី​ក្រុមហ៊ុន​អចលនទ្រព្យ

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ចិន បានឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​ដុល​របស់​ពួក​គេ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ជាតិ​មិនសូវ​មាន​សកម្មភាព​ខ្លាំងក្លា ។

ប្រទេស​ចិន ៖ បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ចិន បានឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​ដុល​របស់​ពួក​គេ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ជាតិ​មិនសូវ​មាន​សកម្មភាព​ខ្លាំងក្លា ។

យោង​តាម​ភា្ន​ក់​ងារ​អចលនទ្រព្យ Centaline បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​អចលនទ្រព្យ ៥៩​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​លទ្ធផល​ប្រចាំឆ្នាំ​របស់ ខ្លួន ។ ក្នុង​នោះ​មាន​៣០​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​សុទ្ធ​ធ្លាក់​ចុះ ហើយ​៨​ក្រុមហ៊ុន​ទៀត​រង​នូវ​ការ​ខាតបង់ ។

ជាមួយ​គ្នា​នេះ​ដែរ ៥៩​ក្រុមហ៊ុន​បាន​រាយការណ៍​ថា ប្រាក់​ចំណូល​សរុប​មាន​ចំនួន​៧៨,៨​លាន​ដុល្លារ ពោល​គឺ​កើនឡើង​២៤,៨% ។ ចំណែក​ប្រាក់​ចំណេញ​របស់​ពួក​គេ​បាន​កើនឡើង​៩,៤%​ជា​មធ្យម បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​ធ្លាក់​ចុះ​១០,៥%  ។

លោក Zhang Dawei ប្រធាន​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ ថ្លែង​ថា ៖ « មាន​ក្រុមហ៊ុន​ជា​ច្រើន​មិន​ទាន់​បង្ហាញ​ពី​លទ្ធផល​ប្រចាំឆ្នាំ​របស់​ពួក​គេ​នៅឡើយ​ទេ ដោយ​រំពឹង​ថា របាយការណ៍​នៃ​ប្រាក់​ចំណេញ​របស់​ពួក​គេ​នឹង​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ » ។

ដោយឡែក ក្រុមហ៊ុន​អចលនទ្រព្យ CIFI Holdings បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់​ខ្លួន​បាន​កើនឡើង​៤៣% ស្មើនឹង​៣០,២​ប៊ី​លាន​យន់ ជាមួយនឹង​ប្រាក់​ចំណេញ​សុទ្ធ​កើនឡើង​១២,១% កាលពី​ឆ្នាំ​មុន ។

លោក Lin Feng ប្រធាន​ក្រុមហ៊ុន CIFI Holdings បាន​មាន​ប្រសាសន៍​ថា ៖ « សមិទ្ធផល​ដ៏​ល្អ​នេះ​បណ្តាល​មក​ពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ដែល​ផ្តោត​ទៅ​លើ​ទីក្រុង​ថ្នាក់​ទី​១ និង​ទីក្រុង​ថ្នាក់​ទី​២ » ៕