ចោរកាលីប បើកឡានដើរលួចពងទា
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសស្រុកបូរីជលសារ ខណៈជនសង្ស័យម្នាក់នេះបើកឡានដើរលួចជាច្រើនលើកច្រើនសារ
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសស្រុកបូរីជលសារ ខណៈជនសង្ស័យម្នាក់នេះបើកឡានដើរលួចជាច្រើនលើកច្រើនសារ
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសស្រុកបូរីជលសារ ខណៈជនសង្ស័យម្នាក់នេះបើកឡានដើរលួចជាច្រើនលើកច្រើនសារ ។ ហេតុការណ៍ប្រជាពលរដ្ឋព័ទ្ធចាប់ចោរបើកឡានដើរលួចពងទានេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃម្លប់ ឃុំដូងខ្ពស់ស្រុកបូរីជលសារ ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រី យុត ភិន អធិការនគបាលស្រុកបុរីជលសារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ វ៉ុក វឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលសំបួរ ឃុំព្រះផាត ស្រុកអូររាំងឪ ខេត្តកំពង់ចាម តែមកស្នាក់នៅផ្ទះជួលភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ បានធ្វើសកម្មភាពបើកឡានចូលទៅលួចពងទារបស់ឈ្មោះ ស៊ឺម មឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានជិះឡានម៉ាកកាមរីស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-4119 ចូលទៅលួចពងទានៅក្នុងរោងទារបស់ជនរងគ្រោះខាងលើពេលដែលជនរងគ្រោះកៀងទាឲ្យស៊ីចំណីនៅតាមវាលស្រែ ។ ពេលកំពុងធ្វើសកម្មភាពក៏ត្រូវប្រជាពលរដ្ឋច្រូតស្រូវក្បែរនោះបានឃើញ និងមានការសង្ស័យម ក៏ឆោឡោឡើងរួចព័ទ្ធចាប់ប្រគល់ឲ្យប៉ូលិសតែម្តង ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យ វ៉ុក វឿន បានសារភាពថា រូបគេពិតជាបានជិះឡានដើរលួចពងទារបស់គេពិតប្រាកដមែន ហើយធ្លាប់ជិះឡានដើរលួចពងទាចំនួន៤លើក និងលួចស្រូវ១លើក(សរុប៥លើក) ។ បច្ចុប្បន្នជនសង្ស័យជិះឡានដើរលួចយកពងទាយ៉ាងសកម្មនេះត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ