ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ជនជាតិ​ដើម​ភាគតិច​ស្នើ​សុំ​ឱ្យ​​ជួយ​ព​ន្លឿ​ន​កា​រ​​ដោះស្រាយ​​ដី​​ទួល​​កប់​ខ្មោ.ច

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុ​សំបូរ ខេត្តក្រចេះ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​ស្រុក​សំបូរ​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទីទួល​កប់ខ្មោ.ច ដែល​ពួក​គាត់​បម្រុង​ទុក​ក្នុង​សហគមន៍​ត្រូវ​បាន​គេ​ឈូស​ឆាយ ​ ។…

ខេត្តក្រចេះ ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុ​សំបូរ ខេត្តក្រចេះ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​ស្រុក​សំបូរ​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទីទួល​កប់ខ្មោ.ច ដែល​ពួក​គាត់​បម្រុង​ទុក​ក្នុង​សហគមន៍​ត្រូវ​បាន​គេ​ឈូស​ឆាយ ​ ។

លោក ខា សុខុម តំណាង​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​សហគមន៍ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ជួយ​រក​ដំណោះ​ស្រាយ​ដើម្បី​រក្សា​ទុក​ដី​ទីទួល​កប់ខ្មោច និង​ជាទី​តាំង​សម្រាប់​សត្វ​គោ ក្របី របស់​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ព្នង​នៅ​តំបន់​នោះ ។

ប្រជាពលរដ្ឋ​ថា នៅ​ចុង​ស​ប្តា​ហ៍​មុន​នេះ ​មាន​គេ​យក​គ្រឿ​ងចក្រ​មក​ភ្ជួរ​ដី​បាន​រំលោភ​ប៉ះ​មក​ដល់​ដី​សហគមន៍​ដែល​អាជ្ញាធរ​រក្សា​ទុក​អោយ​ជនជាតិ​ដើម ពីព្រោះ​ទីតាំង​ដី​តំបន់​នោះ​មាន​ផ្នូរខ្មោ.ច​របស់​ដូនតា​ពួក​គាត់​ជា​យូរ​ឆ្នាំ​មក​ហើយ ។

តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សណ្ដាន់​បាន​ឲ្យ​ដឹង​ថា កាលពី​២​ស​ប្ដា​ហ៍​កន្លង​ទៅ អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​លើ​ដី​ទីតាំង​នោះ​រួច​ទៅ​ហើយ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង វាស់វែង​រក​ដំណោះស្រាយ​ណាមួយ​សម​ស្រប​ជូន​ពួក​គាត់​ ។

លោក​មេឃុំ​សណ្តាន់​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ដី​នេះ​ មាន​បញ្ហា​តាំងពី​ជំនាន់​មេ​ភូមិ និង​មេឃុំ​អាណត្តិ​មុន ដោយសារ​ពួក​គាត់​ធ្វើការ​ខុស​បច្ចេកទេស មេ​ភូមិ ភូមិប​ង្កើត​​ថ្មី បាន​ចុះហត្ថលេខា​លក់ ខណៈ​ដី​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សង្គម គ្រាន់តែ​ថា​ភូមិ​ទាំង​ពីរ​នេះ​មាន​ព្រំប្រទល់​ជាប់​គ្នា ការ​ចុះហត្ថលេខា​នេះ​គឺ​មិន​មានការ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ ។

លោក​ថា អ្នកទិញ​ដី​នោះ​បាន​ទៅ​ធ្វើការ​កាប់​ឆ្ការព្រៃ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ចុះ ចាប់​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​រួច​ម្ដង ហើយ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ មិន​ឲ្យ​ធ្វើការ​កាប់​ឆ្ការព្រៃ​បន្ដ​ទៀត ប៉ុន្តែ​ក្រោយមក​ដី​នោះ​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឱ្យ​បុគ្គល​ផ្សេង​មួយទៀត ហើយ​នៅ​ពេល​ផ្ទេរ​លិខិត​ស្នាម​នោះ គេ​បាន​យក​មក​មេឃុំ​លោក​ចុះហត្ថលេខា​ដឹងឮ​ដែរ​។ ប៉ុន្តែ​លោក ត្រួតពិនិត្យ​លើ​លិខិត​ទិញ​លក់​ដី​នៅ​ទីតាំង​នោះ​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី លោក​ក៏​មិន​ហ៊ាន​ធ្វើការ​ចុះហត្ថលេខា ទទួល​ដឹង​ឮ​នោះ​ទេ មិនតែប៉ុណ្ណោះ​គាត់​ក៏​បាន​ណែនាំ​ប្រាប់​ទៅ​បុគ្គល​ដែល​ទិញ​ដី​នោះ​ថា កុំ​ឲ្យ​ទិញ​ពីព្រោះ​ក្រែង​មានការ​ខាតបង់ ដោយសារ​ដី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច មាន​ឯកសារ​នៅ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ដឹង​រួច​ទៅ​ហើយ ។


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ