ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្បែក​ខ្មៅវាយ​ស្បែក​.​ស ផ្អើល​ពលរដ្ឋ​ខ្មែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ខណៈ​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​ជា​ជនជាតិ​ខ្មែរ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ចេញពី​ផ្សារ​ដូច​គ្នា​ជ្រុល​ទៅ​ប៉ះ​ក្រ​ពិត​កាង ធ្វើ​ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​ខឹង ចុះ​វាយ​អ្នក​បើក​ដែល​ជា​ជនជាតិ​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ខណៈ​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​ជា​ជនជាតិ​ខ្មែរ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ចេញពី​ផ្សារ​ដូច​គ្នា​ជ្រុល​ទៅ​ប៉ះ​ក្រ​ពិត​កាង ធ្វើ​ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​ខឹង ចុះ​វាយ​អ្នក​បើក​ដែល​ជា​ជនជាតិ​ស្បែក​.​ស​ដួល​ផ្ងារ​ក្រោយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៥៥​នាទី​យប់​ថ្ងៃ​ទី​៧ មេ​សា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​៤៨៨ ត្រង់​ចំណុច​មុខ​ផ្សារ​ទំនើប​លក់ទំនិញ​គ្រប់មុខ​មួយ​កន្លែង ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-2975 ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​ជា​ជនជាតិ​ស្បែក​ខ្មៅ ដឹក​ស្រី​ស្នេហ៍​​ជា​ជនជាតិ​ខ្មែរ ក្នុង​គោលបំណង​ចូល​ផ្សារ​ទិញ​ទំនិញ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក 4RANER  ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-2728 បើកបរ​ដោយ​បុរស​ជនជាតិ​ស្បែក​.​ស ដឹក​ក្មេង​ប្រុស​-​ស្រី​២​នាក់ ចេញពី​ផ្សារ​ទិញ​ទំនិញ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនជាតិ​ស្បែក​.​ស​ខណៈ​បើករថយន្ត​ចេញ ស្រាប់តែ​មាន​រថយន្ត​របស់​ជនជាតិ​ស្បែក​ខ្មៅ​ធ្វើ​ដំណើរ​​ពី​លិច ទៅ​កើត​បត់​ឆ្វេង​ចូល​ផ្សារ ក៏​ត្រូវ​របស់​ជនជាតិ​ស្បែក​.​ស​បើក​កៀរ​ប៉ះ​ធ្វើ​ឱ្យ​ក្រ​ពិត​កាង ។ ភ្លាម​ៗ​នោះ ជនជាតិ​ស្បែក​ខ្មៅ​បាន​ចុះ​ពីលើ​រថយន្ត ហើយ​ហៅ​បុរស​ជនជាតិ​ស្បែក​.​ស​ចេញ​មក ក៏​ត្រូវ​ជនជាតិ​ស្បែក​ខ្មៅ​ដាល់​មួយ​ដៃ​ដួល​ផ្ងារ​ក្រោយ ។ តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ ធ្វើ​ឱ្យ​ជនជាតិ​ស្បែក​.​ស​ភ័យ​រត់​ចូល​ផ្សារ ចំណែក​ជនជាតិ​ស្បែក​ខ្មៅ​នៅ​និយាយ​ផ្អើល​ពេញ​មុខ​ផ្សារ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​មក​ដល់​ធ្វើការ​សម្របសម្រួល ទើប​ភាគី​ទាំង​២​មិន​បាន​ប្តឹងប្តល់​ទេ បាន​បើករថយន្ត​ចេញ​ទៅ​ផ្ទះ​វិញ​រៀងខ្លួន ៕