សមត្ថកិច្ចបង្ហាញមុខចោរប្លន់ យ៉ាងសកម្មក្នុងខេត្តកំពត
ខេត្តកំពត ៖ ក្រុមចោរប្លន់ដ៏សកម្មពីរនាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលប្រដាប់ដោយអាវុធអាកា មួយដើម ធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋពលរដ្ឋស្ទើរតែគ្រប់ស្រុកនៃខេត្តកំពត
ខេត្តកំពត ៖ ក្រុមចោរប្លន់ដ៏សកម្មពីរនាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលប្រដាប់ដោយអាវុធអាកា មួយដើម ធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋពលរដ្ឋស្ទើរតែគ្រប់ស្រុកនៃខេត្តកំពត
ខេត្តកំពត ៖ ក្រុមចោរប្លន់ដ៏សកម្មពីរនាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលប្រដាប់ដោយអាវុធអាកា មួយដើម ធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋពលរដ្ឋស្ទើរតែគ្រប់ស្រុកនៃខេត្តកំពត។ ក្រោយពីសមត្ថកិច្ចវែកមុខបង្ក្រាបបានកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ នៅរសៀលថ្ងៃទី០៦ ខែមេសានេះ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបានធ្វើសន្និសីទព័ត៌មានបង្ហាញមុខឲ្យមហាជនបានដឹងអំពីសកម្មភាពប្លន់របស់ពួកគេកន្លងមក។
លោកវរសេនីយឯក សៅ សំអឿន ស្នងការរងនិងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តបានមានប្រសាសន៍ថា ដោយមានការបញ្ជា និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបានសហការជាមួយកម្លាំងនគរបាលគ្រប់ស្រុកបានចេញល្បាតជាប្រចាំ និងតាមដានរហូតឈានទៅព័ទ្ធចាប់បានជនសង្ស័យពីរនាក់។
ចំណែកពីរនាក់ទៀតបានរត់គេចខ្លួន ខណៈពួកគេបានបង្ហាញខ្លួននៅពេលយកគ្រឿងអលង្ការដែលប្លន់បានពីពលរដ្ឋទៅលក់នៅក្នុងផ្សារស្រុកឈូក។ លោកស្នងការរងបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធនេះកម្លាំងសមត្ថកិច្ចបានចំណាយពេលវេលាអស់ជាច្រើនថ្ងៃ ដើម្បីតាមដានសកម្មភាពរបស់ក្រុមនេះ តាមប្រមាញ់ មានករណីខ្លះមានទាំងផ្ទុះអាវុធទៀតផង។ ប៉ុន្តែក្រុមនេះនៅតែផ្គើនដាក់សមត្ថកិច្ចហើយបន្តធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រស្រុកទាំង៥ក្នុងខេត្តកំពតរហូតដល់ទៅ៩លើកក្នុងដើមឆ្នាំ២០១៦នេះ។
លោកស្នងការរងបន្ថែមថា បើតាមជីវប្រវត្តិជនល្មើសទី១.ឈ្មោះ មួង រ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ(ពាក់អាវខ្មៅ) មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យជាអ្នកកាន់កាំភ្លើងអាកាស្វាយបត់មួយដើមនេះ ធ្លាប់ជាប់គុក៦ឆ្នាំទើបតែរួចពីគុកថ្មីៗនេះ ទី២.ឈ្មោះអ៊ុក មឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នានេះក៍ធ្លាប់ជាប់គុកមួយឆ្នាំផងដែរនៅខេត្តសៀមរាប ជននេះជាអ្នកចាំស៊ើបគោលដៅប្លន់ ទី៣.ឈ្មោះកឹម ចេក ភេទប្រុស អាយុ៣៥ឆ្នាំ ក៍ធ្លាប់ជាប់គុក២លើកដែរ(រត់គេចខ្លួន)ទី៤.ឈ្មោះចាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងខេត្តតាកែវ(បានរត់គេចខ្លួន)។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ទើរតែទូទាំងខេត្តទៅហើយដែលមានជនរងគ្រោះដោយសារពួកគេទាំង៤នាក់នេះ ធ្វើសកម្មភាពប្លន់សូម្បីតែបន្តិចបន្តួចក៏ប្លន់ដែរ។ ពិសេសប្រជាពលរដ្ឋដែលចេញពីហូបការ បុណ្យនិងលក់ចាប់ហួយជាដើម ដោយពួកគេបានប្រើរូបភាពប្លែកៗដូចជាយកមែកឈើទៅបាំងផ្លូវអ្នកដំណើរ ឬបន្លំធ្វើជាចូលទិញរបស់របរជាដើម ក្នុងនោះរួមមានស្រុក បន្ទាយមាស អង្គរជ័យ ដងទង់ និងស្រុកជុំគីរីជាដើម៕
ចែករំលែកព័តមាននេះ