ខេត្តក្រចេះ ៖ នារីរូបស្រស់ម្នាក់ត្រូវនគរបាលកំណត់ថា ជាមេជួញដូរគ្រឿងដ៏ធំមួយនៅស្រុកឆ្លូង ហើយត្រូវកម្លាំងចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៥ មេសា ២០១៦ ស្ថិតនៅក្នុងផ្ទះភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ដោយដកហូតបានថ្នាំញៀនមួយចំនួនធំផង ។ នារីសង្ស័យខាងលើឈ្មោះឡាយ ឈុនលី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ មានប្តីតែមិនច្បាស់លាស់ ។
លោកអធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ទោ ឌួង សុទ្ធី បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបលើនារីសង្ស័យរូបនេះ គឺកម្លាំងនគរបាលបានតាមដាន និងស៊ើបអង្កេតរយៈពេលជាយូរមកហើយ ទើបចាប់បាន ។ ក្នុងការបង្ក្រាបនេះ ត្រូវនគរបាលស្រាវជ្រាវរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និង២៤កញ្ចប់តូច ព្រមទាំងសម្ភារសុទ្ធសឹងជាអាវុធមួយចំនួនដូចជាដាវ កាំបិតស្នៀត កាំភ្លើងខ្យល់ និងដែកឆាប ដែលលាក់នៅក្នុងផ្ទះ។
លោកអធិការឱ្យដឹងថា ក្រោយការឃាត់ខ្លួននារីសង្ស័យបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាន ដើម្បីចាត់វិធានការតាមបន្ត ទៅស្នងការដ្ឋាន កាលពីរសៀលថ្ងៃទី៧ មេសា នេះ ។
ចែករំលែកព័តមាននេះ