ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន !​ ចាប់ពីថ្ងៃទី៣ ដល់៩ វិច្ឆិកាកម្ពុជារងឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងសម្ពាធទាបពីប៉ាស៊ីហ្វិកចុះត្រជាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ជ្រលង​សម្ពាធ​ទាប​ប៉ា​ស៊ី​ហ្វិ​ក​ចុះ​ត្រជាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ជ្រលង​សម្ពាធ​ទាប​ប៉ា​ស៊ី​ហ្វិ​ក​ចុះ​ត្រជាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២​វិច្ឆិកា​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៣-៩ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ ៖ នៅ​ថ្ងៃ​ទី​៣-៤ ខែវិច្ឆិកា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន ។

នៅ​ថ្ងៃ​ទី​៥-៨ ខែវិច្ឆិកា ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ប៉ា​ស៊ី​ហ្វិ​ក ។ ចាប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឥទ្ធិពល​ពី​មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​អប្ប​បរិ​មា​ធ្លាក់​ចុះ​បន្តិច (​រយ​:​ពេល​មួ​យស​ប្តា​ហ៍​) ក្នុង​រង្វង់​ពី​២០-២២​អង្សា​សេ ។ រួម​ជាមួយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិសឦសាន ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៥​អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្នុង​នោះ​បណ្តា​រាជធានី​ខេត្ត​នៅ ភាគ​ខាងក្រោម និង​បណ្តា​ខេត្ត​មាន​ព្រំប្រទល់​ជាប់ និង​ប្រទេស​វៀតណាម​អាច​នឹង​មាន​ភ្លៀង​លាយឡំ ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣​អង្សា​សេ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ