ពលរដ្ឋជីកដីធ្វើអាងក្រពើ ប្រទះឃើញរូបបដិមាករ
ខេត្តសៀមរាប ៖ ពលរដ្ឋរបានជីកដីធ្វើអាងក្រពើ បានប្រទះឃើញរូបបដិមាករ ដែលបានកប់នៅក្នុងដី បង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុកប្រាសាទបាគង គេបាននាំគ្នាសន្និដ្ឋានថា
ខេត្តសៀមរាប ៖ ពលរដ្ឋរបានជីកដីធ្វើអាងក្រពើ បានប្រទះឃើញរូបបដិមាករ ដែលបានកប់នៅក្នុងដី បង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុកប្រាសាទបាគង គេបាននាំគ្នាសន្និដ្ឋានថា
ខេត្តសៀមរាប ៖ ពលរដ្ឋរបានជីកដីធ្វើអាងក្រពើ បានប្រទះឃើញរូបបដិមាករ ដែលបានកប់នៅក្នុងដី បង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុកប្រាសាទបាគង គេបាននាំគ្នាសន្និដ្ឋានថា ខ្លះជាសំរិទ្ធ ឯអ្នកខ្លះថាជាស្ពាន់ រួចប្រគល់ឱ្យអធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរក្សាទុក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមប្រភពពីក្រុមប្រពលរដ្ឋដែលនាំគ្នាមកចោមរោមមើលហេតុការនេះ បាននិយាយថា រូបបដិមាករដែលពលរដ្ឋជីកដី ដើម្បីធ្វើអាងក្រពើ ខណៈប្រទះឃើញនេះ អ្នកខ្លះថា រាងដូចសំ រិទ្ធ បន្តិច ស្ពាន់បន្តិច។ប្រភពពីពលរដ្ឋបានបន្តថា នេះសំណាងហើយប៉ះ ចំពលរដ្ឋស្លូតត្រង់តែ ដែលជាម្ចាស់ផ្ទះ បានយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត បើចំអ្នកខូចខិលវិញប្រាកដជាយកទៅលក់បាត់ហើយ ។ លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅផ្ទះអ្នកភូមិខាងលើម្នាក់មានឈ្មោះ អន ផា ដែលគាត់បានជីកដី ដើម្បីធ្វើអាងក្រពើស្រាប់តែប្រទះឃើញ រូបបដិមាករមួយនេះតែម្តង ។
លោកបន្តថា រូបបដិមាករនេះប្រភេទស្ពាន់កម្ពស់៣តឹក ទម្ងន់១គីឡូនឹង៧ខាំ ។ លោកបន្ថែមថា បច្ចុប្បន្នរូបបដិមាករមួយនេះ កំពុងរក្សាទុកនៅអធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរង់ចាំខាងមន្ទីរជំនាញ ឬមន្ទីរវប្បធម៌មកទទួលយកទៅថែរក្សាបន្ត ។ គួររំលឹកផងដែរ មានក្រុមឈ្មួញ ដែលធ្លាប់ដើររកទិញវត្ថុបុរាណ តែងតែធ្លាប់រកស៊ីជួញដូរវត្ថុបុរាណនោះ ប្រសិនបើបានឃើញ ពិតជាមានអ្នស្រក់ទឹកមាត់ ចង់ទិញ យកទៅលក់នៅទីផ្សារ ឯក្រៅប្រទេសជាក់ជាពុំខាន ផងដែរ ៕
ចែករំលែកព័តមាននេះ