ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ក្អួតនៅពេលព្រឹក អាចមកពីមូលហេតុនេះ!

3 ឆ្នាំ មុន

តើអ្នកធ្លាប់មានអារម្មណ៍ថាចង់ក្អួតនៅពេលដែលអ្នកក្រោកពីគេងភ្លាមដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា តើវាមកពីហេតុអ្វី? ជាធម្មតាទេនៅពេលស្រ្តីដែលរៀបការរួច មានអារម្មណ៍ថាចង់ក្អួតពេលព្រលឹម គេតែងតែគិតដល់ការចាញ់កូន។ ចុះបើអ្នកជាបុរសវិញ? ថ្ងៃនេះអ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចង់ក្អួតក្រោយក្រោកពីគេង ដោយរាប់ចូលទាំងការចាញ់កូនផងដែរ។ ១….

តើអ្នកធ្លាប់មានអារម្មណ៍ថាចង់ក្អួតនៅពេលដែលអ្នកក្រោកពីគេងភ្លាមដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា តើវាមកពីហេតុអ្វី? ជាធម្មតាទេនៅពេលស្រ្តីដែលរៀបការរួច មានអារម្មណ៍ថាចង់ក្អួតពេលព្រលឹម គេតែងតែគិតដល់ការចាញ់កូន។ ចុះបើអ្នកជាបុរសវិញ? ថ្ងៃនេះអ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចង់ក្អួតក្រោយក្រោកពីគេង ដោយរាប់ចូលទាំងការចាញ់កូនផងដែរ។

១. ចាញ់កូន

មួយក្នុងចំណោមមូលហេតុទូទៅបំផុត ដែលបណ្ដាលឱ្យមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹក គឺអាការៈចាញ់កូន ដែលជាហេតុធ្វើឱ្យភាសាអង់គ្លេសគេហៅថា “Morning Sickness”។ អ្នកជំនាញជាច្រើននិយាយថាប្រមាណ ៧០% នៃស្ត្រីមានផ្ទៃពោះតែងជួបប្រទះអាការៈចាញ់កូនពិសេសកំឡុងពេលត្រីមាសដំបូង។ អាការៈចាញ់កូន គឺគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយចំពោះទាំងម្ដាយនិងកូន ប៉ុន្តែប្រសិនបើក្អួតខ្លាំង ឬអមមកជាមួយនូវរោគសញ្ញាខុសប្រក្រតីផ្សេងទៀត ចូរទៅរកវេជ្ជបណ្ឌិតជំនាញ។

២. កង្វះដំណេក

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការគេងបានស្កប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ចាំបាច់ខ្លាំងប៉ុណ្ណា។ ការគេងមិនគ្រប់ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពដោយបង្កជាបញ្ហាផ្សេងៗរួមទាំងអាការៈចង្អោរចង់ក្អួត។ ទោះជាយ៉ាងណាបញ្ហាចង្អោរចង់ក្អួត ដែលបណ្ដាលមកពីការគេងមិនគ្រប់ តែងអមមកជាមួយនូវអាការៈអស់កម្លាំងនិងងងុយគេងខ្លាំង។

៣. ច្រាលទឹកអាស៊ីតក្រពះ

តើអ្នកបានទទួលទានអាហារខ្លាញ់ៗ ឬហឹរមុនពេលចូលគេងមែនទេ? នោះមិនចម្លែកឡើយប្រសិនបើមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹកភ្ញាក់ពីគេងនោះ។ ភាគច្រើននៃអាការៈនេះបណ្ដាលមកពីបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ នេះក៏ព្រោះតែជាតិអាស៊ីត ភ្ញោចឱ្យខួរក្បាលអ្នកបញ្ជាឱ្យអ្នកមានអារម្មណ៍ចង់ក្អួត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ