ចោរអាកាប្លន់កក្រើកនៅខេត្តកំពត យកមាសទៅលក់ចាប់បាន២នាក់
ខេត្តកំពត ៖សកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងកក្រើកខេត្តកំពត ពិសេសក្នុងទឹកដីស្រុកអង្គរជ័យ ស្រុកឈូក និងស្រុកដងទង់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ និងអាកា…
ខេត្តកំពត ៖សកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងកក្រើកខេត្តកំពត ពិសេសក្នុងទឹកដីស្រុកអង្គរជ័យ ស្រុកឈូក និងស្រុកដងទង់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ និងអាកា…
ខេត្តកំពត ៖សកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងកក្រើកខេត្តកំពត ពិសេសក្នុងទឹកដីស្រុកអង្គរជ័យ ស្រុកឈូក និងស្រុកដងទង់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ និងអាកាស្វាយបត់១ដើមមានគ្រាប់៧គ្រាប់ ហើយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចស៊ើបដឹងថា ជនល្មើសទាំង៣នាក់បានយកមាសដែលពួកគេប្លន់បានពីជនរងគ្រោះកន្លងមកទៅលក់នៅផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក កម្លាំងសមត្ថកិច្ចយើងបានតាមប្រម៉ាញ់ជាប់រហូតឈានទៅឃាត់ខ្លួនជាក់ស្តែងបាន២នាក់ បក្សពួកជនល្មើសម្នាក់ទៀតបានរត់រួច ហើយគេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី លក ញ៉ាវ បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់មាន ១-ឈ្មោះ អ៊ុក មឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ និង ២-ឈ្មោះ មួង រ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ។
លោកបន្តទៀតថា នៅរសៀលថ្ងៃទី០៥មេសានេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យទាំង២នាក់ដើម្បីស្វែងជ្រាវរកព័ត៌មានជុំវិញសកម្មភាពប្លន់ក្នុងស្រុកទាំងបីនៃខេត្តកំពត ថាតើប្លន់ប៉ុន្មានលើក ហើយកន្លែងណាខ្លះ ៕
ចែករំលែកព័តមាននេះ