រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយ ព្រោះតែបាត់កូនប្រុសពីផ្ទះរយៈពេល៣ថ្ងៃមកហើយ ដោយគាត់ខំដើររកគ្រប់ទីកន្លែង លុះបានប្រទះឃើញកូនហើយ ក៏ហៅឱ្យត្រឡប់ទៅផ្ទះវិញ តែត្រូវកូនប្រុសរូបនោះប្រកែកមិនព្រមទៅទេ បើទោះបីជាម្តាយយំអង្វរ និងលើកដៃសំពះកូនយ៉ាងណាក៏ដោយ ។
ហេតុការណ៏នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ មេសា ២០១៦ នេះ ស្ថិតនៅក្នុងវត្ត «ឧត្តរាវតី» ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ក្មេងប្រុសខាងលើឈ្មោះយិន សម្បត្តិ អាយុ១៤ឆ្នាំ ។ ចំណែកម្តាយឈ្មោះញ៉ែម សុខឃឿន អាយុ៤៣ឆ្នាំ មានទីលំនៅនៅជិតផ្លូវរទេះភ្លើង ក្នុងភូមិខាងលើ ។ ស្ត្រីជាម្តាយបន្ទាប់ពីលួងកូនប្រុសមិនព្រមទៅផ្ទះនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកជួយណែនាំកូនប្រុសដែេ ព្រោះតែគាត់ខ្លាចកូនជួបគ្រោះថ្នាក់ណាមួយ ។
បើតាមកូនប្រុសបាននិយាយថា មូលហេតុដែលមិនចូលផ្ទះនោះ គឺមកពីឪពុក-ម្តាយជេរខ្លួនពេក ។ គ្រួសារខាងលើ ត្រូវគេដឹងថា តែងតែមានជម្លោះជារៀងរាល់ថ្ងៃ និងដឹងទៀតថា ក្មេងប្រុសនោះធ្លាប់ប្រើគ្រឿងញៀនផងដែរ ។
ចែករំលែកព័តមាននេះ