ខេត្តក្រចេះ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខប្រដាប់ដោយកូនកាំបិតចាក់ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈប៉ងសម្លាប់ ដើម្បីប្លន់យកម៉ូតូ កាលពីព្រឹកថ្ងៃទី៤ មេសា ២០១៦ ស្ថិតនៅក្នុងព្រៃស្ងាត់មួយកន្លែង ក្នុងឃុំស្រែចារ ស្រុកស្នួល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះតូ ហាំ អាយុ៥៥ឆ្នាំ មានទីលំនៅស្រុកស្នួល ត្រូវនគរបាលបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យស្រុក។ យ៉ាងណាក៏ដោយ ករណីចាក់សម្លាប់នេះ ត្រូវកម្លាំងនគរបាលស្រុកអះអាងថា ជនដៃដល់ត្រូវបានកំណត់មុខសញ្ញា ហើយក៏កំពុងតែតាមស្រាវជ្រាវ ខណៈកំពុងរត់គេចខ្លួន។
បើតាមការបញ្ជាក់ពីបុរសរងគ្រោះបានប្រាប់ថា ជនសង្ស័យបានជួលរូបគេឱ្យឌុបពីទីប្រជុំជនស្រុកស្នួល មកកឃុំស្រែចារ ។ លុះជិះដល់កន្លែងស្ងាត់ ជនដៃដល់បានយកកូនកាំបិតចាក់ពីមុខ បណ្តាលឱ្យលិចកប់មកលើរូបគេពីមុខ បណ្តាលឱ្យរងរបួសធ្ងន់ ហើយជននេះបានប្លន់យកម៉ូតូម៉ាកវ៉េវទៅបាត់ ។
ចែករំលែកព័តមាននេះ