ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្លន់​ប្រដាប់​អាវុធ យក​ម៉ូតូ​ស្គូ​ពី​បាន​សម្រេច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​០៣ ខែមេសា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​លើ​នារី​ពីរ​នាក់ ដោយ​ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ។

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​០៣ ខែមេសា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​លើ​នារី​ពីរ​នាក់ ដោយ​ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ។ ករណី​ប្លន់​ខាងលើ​នេះ កើតឡើង​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នារី​ទាំង​ពីរ​នាក់​ខាងលើ​បាន​ចេញពី​ពិធី​ខួបកំណើត​មិត្តភក្ដិ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​ត្រឡប់​ទៅ​ផ្ទះ លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​លេខ​មុខ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក ZoomerX  មិន​ចាំ​ពណ៌ និង​ស្លាក​លេខ តាម​ពីក្រោយ​ប្រដាប់​ដោយ​អាវុធ បាន​ភ្ជង់​ប្លន់ ធ្វើ​ឱ្យ​នារី​រង​គ្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ក៏​បាន​ឈប់​ម៉ូតូ​ដោយ​មិន​អាច​តដៃ​បាន ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្ដង ។

ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​បាត់​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0774  បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​ដល់ ហើយ​បាន​ត្រឹមតែ​យក​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​តែ​ប៉ុណ្ណោះ ។ គួរ​រំលឹក​ផង​ដែរ​ថា ការ​ធ្វើ​ដំណើរ​នា​ពេល​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​សុវត្ថិភាព​ទេ ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ៕