ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឮ​សំឡេង​ប្រឹប​ៗ លុះ​ងើយ​មើល​ដំបូល ភ័.យ​ស្លុ.ត ស្ទុះ​បីកូន​រត់​ចេញ​ក្រៅ ផ្អើ.ល​ព្រឹក​ថ្ងៃសីល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​ធំ​មួយ​ក្បាល ចំ​ថ្ងៃសីល នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​ធំ​មួយ​ក្បាល ចំ​ថ្ងៃសីល នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០២១ ។ នៅ​ពេលមាន​​អ្នកស្នាក់នៅ​ក្នុងបន្ទប់ជួលនេះ​ជួយ​ចាប់​ពស់ថ្លាន់​ធំ​នេះ​ចេញពី​បន្ទប់​ជួល ក៏​បាន​យក​ទៅ​ដាក់​ក្នុង​ទ្រុង​ថ្លឹង ឃើញ​មាន​ទម្ងន់​ជិត​១៨​គីឡូក្រាម ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ខណៈ​គាត់​កំពុង​អង្គុយ​វេច​នំអន្សមនៅក្នុងបន្ទប់ជួលសុខៗ ក៏​បានឮ​សំ​រឹប​ដំបូល​ស័ង្កសី​ប្រឹប​ៗ លុះ​គាត់​ងើយ​មើល​ដំបូល​បន្ទប់​ជួល ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​១​ក្បាល​ធំ កំពុង​ពេន​ពន់​នៅ​ជាប់​ធ្នឹម​ដំបូល​បន្ទប់​ជួល ពេល​នោះ​គាត់​ភ័.យ​ខ្លាំង​ណាស់ ក៏​ស្ទុះ​ងើប​ទៅ​ស្រវា​បីកូន​តូច​ម្នាក់​ដែល​កំពុង​ដេក​លង់លក់​លើ​គ្រែ​ក្នុង​មុង ​រត់​ចេញ​មក​ក្រៅ និង​ស្រែកហៅ​អ្នក​នៅ​ជិតខាង​អោយមក​ជួយ​មើល និង​បង្ក​ការ​ផ្អើល​ឆោឡោ​តែ​ម្តង ។

បើ​តាម​អ៊ំ​ប្រុស​ម្នាក់​ដែល​ជា​ម្ចាស់​បន្ទប់​ជួល​ខាងលើ​បាន​រៀបរាប់​អោយ​ដឹង​ថា បន្ទាប់​ពី​មាន​អ្នក​ជួល​បន្ទប់​ផ្អើល​ឆោឡោ​ប្រទះ​ឃើញ​ពស់​មួយ​ក្បាល​ខាងលើ​នេះ គាត់​ក៏​រត់​ទៅ​មើល ក៏​ឃើញ​ពស់ថ្លាន់​នោះ​ពេនព័ទ្ធ​​ជាប់​នឹង​ធ្នឹម​បន្ទប់​ជួល​នៅ​នឹង​ថ្កល់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​មិន​កម្រើកខ្លួន ឬ​រេ​ខ្លួន​ទៅ​ណា​ឡើយ ។ បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់ក៏មានការភ័.យខ្លា.ច ​មិន​ហ៊ាន​ចាប់​នោះ​ទេ ដោយសារ​នឹកឃើញ​ថា​ជា​ថ្ងៃសីល​ផង គាត់​ក៏​បាន​ទិញ​ចេក​១​ស្និត និង​អុជ​ធូប​បន់នៅមុខបន្ទប់ជួល​ខាងលើនោះ​ ដើម្បី​សុំ​ចាប់​ទុក​ប្រគល់​ជូន​អាជ្ញាធរ​ ឬមន្ត្រីជំនាញអភិរក្សសត្វ​​ យកទៅលែងនៅកន្លែងដែលមានសុវត្ថិភាព​ ។

អ៊ំ​ប្រុស​ខាងលើ​បាន​បន្ត​ថា នៅ​ពេល​គាត់​ដាក់​ចេក​សែន និង​ដុត​ធូប​បន់ ស្រាប់តែ​ពស់​១​ក្បាល​រេ​ខ្លួន រួច​វារលូន​ទៅ​កាន់​បន្ទប់​ជួល​មួយ​ផ្សេង​ទៀត ទើប​បុរស​ម្នាក់​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​នោះ​ចាប់​បាន និង​យក​ខ្សែ​ច.ង​ទុក រួច​ដាក់​ចូល​ក្នុង​ទ្រុង​តែ​ម្តង ។

អ៊ំ​ប្រុស​បាន​បន្ត​ថា នេះ​ជា​ការ​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​បែប​នេះ ជា​លើក​ទី​២​ហើយ ដោយ​កាលពី​ពេល​បុណ្យកាន់បិណ្ឌ នៅ​ពេល​អ្នក​ស្នាក់​នៅ​ជួល​បន្ទប់ គេ​ទៅ​ស្រុក​អស់​ជា​ច្រើន​បន្ទប់ ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​វារ​មក​រកស៊ី​មាន់​របស់​គាត់​ដែរ នៅ​ពេល​ឮ​សូរ​មាន់​ផ្អើល គាត់​ក៏​រត់​ទៅ​មើល ក៏​ប្រទះ​ឃើញ​ពស់ថ្លាន់​១​ក្បាល​បំរុង​នឹង​ចាប់​មាន់​ស៊ី បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​ក៏​ហៅ​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​អោយមក​ជួយ​មើល បន្ទាប់​ពី​មាន​មនុស្ស​ឆោឡោ​បែប​នេះ មិន​ទាន់​ទាំង​ចាប់​ផង ស្រាប់តែ​ពស់​នោះ​ផ្អើល​ចូល​លូ​នៅ​ខាង​ផ្ទះ​របស់​គាត់​បាត់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​ខាងលើ​នេះ​ដែរ ម្ចាស់ផ្ទះ​ខាងលើ​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​និង​បងប្អូន​អ្នក​រស់នៅ​បន្ទប់​ជួល​ផ្សេង ព្រោះ​លូ និង​ផ្លូវ​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់​មិន​មានការ​ធ្វើ​អោយ​បាន​ស្អាតបាត​នោះ​ទេ ជា​ហេតុ​ធ្វើ​អោយ​មាន​សត្វ​ពស់​ឡើង​មក​បែប​នេះ​ម្តង​ជា​ពីរ​ដង ហើយ​គាត់​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​អោយ​ជួយ​ធ្វើ​ផ្លូវ និង​ដាក់​លូ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​គាត់ ចៀសវាង​មាន​សត្វ​ពស់​បែប​នេះ​ឡើង​មក​ចូល​ផ្ទះ​គាត់ បង្ក​ហា​និ​យ​ភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ