ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកបែបណា ទើបផឹកកុំឱ្យឆាប់ស្រវឹង?

3 ឆ្នាំ មុន

ការពិសារគ្រឿងស្រវឹង មិនមែនសុទ្ធតែមិនល្អនោះទេ ព្រោះថាវាអាស្រ័យលើការទទួលទានរបស់យើងច្រើនលើសកម្រិតឬក៏អត់។ វាត្រូវបានគេប្រើប្រាស់នៅក្នុងការជួបជុំគ្នា និង ជាពិសេសនៅក្នុងពិធីជប់លៀងនិងមង្គលការ។ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពីការទទួលទានស្រា អ្នកត្រូវដឹងពីរបៀបទទួលស្រាកុំឱ្យឆាប់ស្រវឹង និង ប៉ះពាល់សុខភាព។…

ការពិសារគ្រឿងស្រវឹង មិនមែនសុទ្ធតែមិនល្អនោះទេ ព្រោះថាវាអាស្រ័យលើការទទួលទានរបស់យើងច្រើនលើសកម្រិតឬក៏អត់។ វាត្រូវបានគេប្រើប្រាស់នៅក្នុងការជួបជុំគ្នា និង ជាពិសេសនៅក្នុងពិធីជប់លៀងនិងមង្គលការ។ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពីការទទួលទានស្រា អ្នកត្រូវដឹងពីរបៀបទទួលស្រាកុំឱ្យឆាប់ស្រវឹង និង ប៉ះពាល់សុខភាព។

១. កុំផឹកលាយ

គ្រឿងស្រវឹងប្រភេទផ្សេងៗសុទ្ធតែអាចបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ។ ដូច្នេះដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងក្លាលើសុខភាព អ្នកមិនគួរទទួលទានច្រើនលាយគ្នាឡើយ។ ចំពោះប្រភេទមិនមែនជាស្រាក្រហម អ្នកគួរបន្ថែមទឹកកកចូល ដូច្នេះអ្នកនឹងអាចទទួលទានក្នុងកម្រិតមធ្យម។ បើផឹកស្រាគឺស្រាសុទ្ធ​ បើផឹកស្រាបៀរគឺផឹកស្រាបៀរសុទ្ធ។ កុំលាយម្តងស្រានេះ ម្តងស្រានោះ ប្រយ័ត្នសន្លប់មិនដឹងខ្លួន។

២. ញ៉ាំទឹកមុននិងក្រោយពេលផឹក

ការទទួលទានទឹក ១ កែវធំមុនពេលផឹកស្រា ជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានគ្រឿងស្រវឹងច្រើនពេក។ ពេលកំពុងផឹកស្រា អ្នកក៏គួរតែញ៉ាំទឹកដែរ ព្រោះវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ការញ៉ាំទឹកក្រោយផឹកគ្រឿងស្រវឹង អាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។

៣. ញ៉ាំអាហារទ្រាប់ពោះ

ការញ៉ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ។ ជាតិអាល់កុលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹង ក៏ជួយការពារក្រពះពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ