ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាបសង្វៀន​បញ្ជល់​មាន់​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ និងឃាត់ខ្លួន​មនុស្ស​២៦​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​មួយ​កន្លែង​នៅ​ចំណុច​ចំការ​ពុទ្រា ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​មួយ​កន្លែង​នៅ​ចំណុច​ចំការ​ពុទ្រា ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ។

ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​កម្លាំង​បញ្ជារ​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ជា​លទ្ធ​ផល​នៃ​ការ​ចុះ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​២៦​នាក់ និង​ដកហូត​បាន​ម៉ូតូ​៣៩​គ្រឿង ។

ក្រោយ​ការ​បង្ក្រាប​មនុស្ស​ទាំងអស់ ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

តាម​ប្រភព​មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន នៃ​កា​របញ្ជល់​មាន់នៅ​សង្វៀន​ខាងលើ​រួច​មក​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​បាន​ទីតាំង​សង្វៀន​ច្បាស់លាស់ ក៏​បើក​ការ​ចុះ​បង្ក្រាប​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ