ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ខ្ញុំកាន់ញញួរប្រធានអាស៊ានដល់៣ដងក្នុងតួនាទីជានាយករដ្ឋមន្ត្រី

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​គូ​សបញ្ជាក់​ថា សម្តេច​បាន​កាន់​ញញួរ​ធ្វើ​ជា​ប្រធាន​អាស៊ាន​រហូត​ដល់​៣​ដង សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​គូ​សបញ្ជាក់​ថា សម្តេច​បាន​កាន់​ញញួរ​ធ្វើ​ជា​ប្រធាន​អាស៊ាន​រហូត​ដល់​៣​ដង សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ។

Picture

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​២៨ តុលា​ឆ្នាំ​២០២១​ថា ការ​ប្រជុំ​លើក​ទី​៣៨ និង​លើក​ទី​៣៩​ត្រូវ បាន​បិទ​បញ្ចប់​ជាមួយនឹង​ការ​ទទួល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​សម្រាប់ ឆ្នាំ​២០២២ ។

Picture

សម្តេច​តេ​ជោ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុ​ជាមួយ​រូប​ដែល​បាន​កាន់​ញញួរ​ប្រធាន​អាស៊ាន​រហូត​៣​ដង ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​រូប​ខ្ញុំ​ក្នុង​ការ​ដឹកនាំ កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​លទ្ធភាព​ចូលរួម ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ​តាម​រយៈ​អាស៊ាន​»៕

Picture
Picture