ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញ​ព្រះ​បដិមាករ​ផ្អើល​ពេញ​វត្ត​ចំប៉ា ព្រោះតែ​បុរស​ម្នាក់​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ចំណុច​វត្ត​ចំប៉ា ស្ថិត​ក្នុងភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មាន​ករណី​ប៉ុនប៉ង​ឃាត​.​កម្ម និង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មួយ​កើតឡើង ដែល​បង្ក​ដោយ​ឡើង​ដោយ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ ២០២១ នៅ​ចំណុច​វត្ត​ចំប៉ា ស្ថិត​ក្នុងភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មាន​ករណី​ប៉ុនប៉ង​ឃាត​.​កម្ម និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មួយ​កើតឡើង ដែល​បង្ក​ដោយ​ឡើង​ដោយ​បុរស​ស្រវឹង​ខួប​ម្នាក់ បាន​ដេញ​កា​.​ប់​ព្រះសង្ឃ​មិន​បាន ក៏​ទៅ​កា​.​ប់​បំផ្លាញ​ព្រះពុទ្ធ​បដិមាករ​ពេញ​កុដិ តែ​ចុង​ក្រោយ​ក៏​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ឡាញ ផេង ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ និង​តែងតែ​ផឹកស្រា​ស្រវឹង (​ជា​អ្នកប្រមឹក​) នៅ​តាម​របង​វត្ត ហើយ​រករឿង​ព្រះសង្ឃ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​ក៏​បង្ក​ជា​ជម្លោះ ដោយ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កញ្ចែ​ត​ដេញ​កា​.​ប់​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ម៉​ន ម៉ាត់ ព្រះ​ជន្ម​៣៨​វស្សា ដែល​កំពុង​គង់នៅ​ក្បែរ​កុដិ ។ តែ​ភ្លាម​ៗ​នោះ ព្រះសង្ឃ​ក៏​ឃើញ​ទាន់ ក៏​រត់​ទៅ​ចូល​បន្ទប់​ក្នុង​កុដិ ហើយ​ដាក់​គន្លឹះ​ខាងក្នុង​ជាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ជនសង្ស័យ​រូប​នេះ​កា​.​ប់​មិន​បាន ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយសារ​ថាមពល​នៃ​ជាតិ​ស្រវឹង​ពុះកញ្ជ្រោល​ពេញ​ខ្លួន​ផង​នោះ ហើយ​ណាមួយ​ខឹង​កា​.​ប់​ព្រះសង្ឃ​មិន​បាន ជនសង្ស័យ​រូប​នេះ​ក៏​បាន​ស្ទុះ​ទៅ​កា​.​ប់​ទ្វារ បង្អួច​កុដិ និង​កា​.​ប់​បំផ្លាញ​ព្រះពុទ្ធ​បដិមា​ចំនួន​៣​អង្គ បណ្តាល​ឲ្យ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ឥដ្ឋ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កុដិ​ត្រូវ​រង​ការ​ខូចខាត​ខ្ទេចខ្ទី (​មូលហេតុ ដោយសារ​ជនសង្ស័យ​ស្រវឹងស្រា​) ។

ទ​ង្វើ និង​សកម្មភាព​របស់​ជនសង្ស័យ​ខាងលើ​នេះ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ដោយ​ភ្លាម​នោះ លោកស្នងការ​នគរ​បាល​ខេត្តតាកែវ បាន​បញ្ជា​ទៅ​កម្លាំង​ថ្នាក់​ក្រោម ឲ្យ​ឃាត់ខ្លួន​ជន​បង្ក​ជា​បន្ទាន់ ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់ ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ ក្រោយមក​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់​វាយ​ខ្នោះ រួច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ កុំ​ឲ្យ​ថ្ងៃក្រោយ​ចេះ​តែ​ហ៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ