ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barca សម្លឹង​ឃើញ​អតីត​កីឡាករ​ខ្លួន ក្រោយ​បណ្តេញ​​​លោក Koeman ចេញពី​តំណែង

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ទីបំផុត ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​សម្រេច​បណ្តេញ​គ្រូបង្វឹក Ronald Koeman ចេញពី​តំណែង​ហើយ បន្ទាប់​ពី​

អេ​ស្ប៉ា​ញ ៖ ទីបំផុត ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​សម្រេច​បណ្តេញ​គ្រូបង្វឹក Ronald Koeman ចេញពី​តំណែង​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម Rayo Vallecano ដោយ​លទ្ធផល ១-០ កាល​យប់មិញ ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​។

នា​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Vallecas គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ Rayo Vallecano សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Radamel Falcao​។

តាម​រយៈ​បរាជ័យ​នេះ ថ្នាក់ដឹកនាំ​ក្លិប​បាន​អស់​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​វ័យ​៥៨​ឆ្នាំ​រូប​នេះ ដោយ​សម្រេច​បណ្តេញ​លោក​ចេញ​តែ​ម្តង​។ ខណៈ​បច្ចុប្បន្ន​ឆ្លងកាត់​១០​ប្រកួត​កន្លង​មក Barcelona ស្ថិត​នៅ​លេខ​៩ ដោយ​ឈ្នះ​៤ ស្មើ​៣ និង​ចាញ់​៣ មាន​១៥​ពិន្ទុ​។

លោក Ronald Koeman ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក Barcelona កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ជំនួស​តំណែង​លោក Quique Setién​។ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក​បាន​ជួយ​ក្រុម​យកឈ្នះ​ពានរង្វាន់ Copa del Rey 2020-21​។

បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន ESPN នៅ​ថ្ងៃនេះ​បាន​រាយការណ៍​ថា លោក Xavi Hernandez អតីត​ខ្សែបម្រើ​ឆ្នើម Barcelona អាច​ក្លាយជា​គ្រូបង្វឹក​ថ្មី​ក្រុម​ចាស់​របស់​ខ្លួន ដើម្បី​ជំនួស​តំណែង​លោក Ronald Koeman​។ ខណៈ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤១​ឆ្នាំ​រូប​នេះ កំពុង​តែ​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ក្រុម Al Sadd នៅ​លី​គ​កំពូល​ប្រទេស​កា​តា ដោយ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​៧​រួច​មក​ហើយ​នៅ​ទីនោះ​៕

https://www.youtube.com/watch?v=bK_X2Lr6XJw
លោក Xavi Hernandez

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ