ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និង សុខភាពបេះដូង ដោយទទួលទានខ្ញីនៅពេលព្រឹក

2 ឆ្នាំ មុន

ខ្ញីត្រូវបានគេប្រើប្រាស់ក្នុងការធ្វើម្ហូប ភេសជ្ជៈ និង ឱសថកែរោគមួយចំនួន ដោយសារតែវាមានសមាសធាតុពិសេសៗអាចជួយដល់សុខភាពបាន។ អ្នកអាចទាញយកប្រយោជន៍របស់វាបានដោយងាយស្រួល នៅពេលដែលអ្នកយកវាមកទទួលទាននៅពេលព្រឹក។ តើមូលហេតុអ្វីបានជាអ្នកគួរធ្វើបែបនេះ? ១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ…

ខ្ញីត្រូវបានគេប្រើប្រាស់ក្នុងការធ្វើម្ហូប ភេសជ្ជៈ និង ឱសថកែរោគមួយចំនួន ដោយសារតែវាមានសមាសធាតុពិសេសៗអាចជួយដល់សុខភាពបាន។ អ្នកអាចទាញយកប្រយោជន៍របស់វាបានដោយងាយស្រួល នៅពេលដែលអ្នកយកវាមកទទួលទាននៅពេលព្រឹក។ តើមូលហេតុអ្វីបានជាអ្នកគួរធ្វើបែបនេះ?

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរី ដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថាជីងជឺរ៉ុល (gingerols) ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

២. សម្អាតចរន្តឈាម

ការទទួលទានទឹកខ្ញីស្រស់ គឺមានប្រសិទ្ធិភាពជួយសម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចៗនៃរាងកាយ រួមបញ្ចូលទាំងរន្ធឆ្អឹង ឬ​ប្រហោងឆ្អឹង (ស៊ីនុស) ដែលអាចបង្កជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយនាពេលរដូវត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជាចង់ផ្ដាសាយ ចូរទទួលទានទឹកខ្ញី ដើម្បីទប់ស្កាត់ជាមុនមិនឱ្យធ្លាក់ខ្លួនឈឺ។

៣. កាត់បន្ថយសម្ពាធឈាម

វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ