ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទទួលមរណភាព​នៅ​ក្នុងមន្ទីរពេទ្យ​

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ ថា លោក​រ៉ូ​តេ​វ៉ូ​ អតីត​ឧត្ដមសេនីយ៍​​ក្លាយជា​ប្រធានា​ធិបតី​​កូរ៉េ​ខាងត្បូង ជា​អ្នក​ដើរតួ​នាទី​សំខាន់ ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧៩ មុន​ពេល​ឈ្នះ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ ថា លោក​រ៉ូ​តេ​វ៉ូ​ អតីត​ឧត្ដមសេនីយ៍​​ក្លាយជា​ប្រធានា​ធិបតី​​កូរ៉េ​ខាងត្បូង ជា​អ្នក​ដើរតួ​នាទី​សំខាន់ ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧៩ មុន​ពេល​ឈ្នះ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ជា​ការ​ចាប់ផ្ដើម​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២៦ ខែ​​តុលា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​ ក្រុង​សេ​អ៊ូ​ល ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​នានា​។

លោក​រ៉ូ​តេ​វ៉ូ​ ជា​ប្រធានាធិបតី​ពី​ឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩៣ ទទួល​ការ​វះកាត់​មហារីក​ប្រូ​ស្តា​ត ​កាលពី​ឆ្នាំ​២០០២ និង​ចាប់តាំងពី​ពេល​នោះ​​មក លោក​ទទួល​ការ​ព្យាបាល​ជាប់​រដឹក ក្រោយ​ពី​សុខភាព​របស់​លោក​ចេះ​តែ​ធ្លាក់​ដុនដាប​ទៅ​។ លោក​បាន​ចូល​មន្ទីរពេទ្យ​នា​ពេល​ថ្មី​ៗ​នេះ​ទៀត តែ​មិន​អាច​ស្ដារ​បាន​។

ប្រធាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​ក្រុង​សេ​អ៊ូ​ល លោក​គី​ម ​យ៉ុ​ន​ស៊ូ​ បាន​ថ្លែង​ថា មរណភាព​របស់​លោក​រ៉ូ​តេ​វ៉ូ ហាក់​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​។ មុន​នេះ​គ្រួសារ​លោក​បាន​ចេញផ្សាយ​ជា​សាធារណៈ នូវ​សារ​ចុង​ក្រោយ​មួយ​របស់​លោក ដែល​ស្នើ​សុំ​ទោស​ចំពោះ​កំហុសឆ្គង​ទាំង​ឡាយ ដែល​លោក​ចង់​និយាយ​សំដៅ​ដល់ តួនាទី​ដែល​រង​ការ​រិះគន់​ខ្លាំង​បំផុត​របស់​លោក ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​១៩៧៩ និង​កា​រ​ប​ង្រា្ក​ប​បង្ហូរឈាម​ពួក​អ្នក​តវ៉ា​ស្និទ្ធ​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ GWANGJU នា​ឆ្នាំ​បន្ទាប់​ពី​រដ្ឋប្រហារ​។

ក្នុង​សារ​នោះ ​លោក​សរសេរ​ថា ខ្ញុំ​ខំ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​នា​ពេល​នេះ ហើយ​ខ្ញុំ​សុំ​ទោស​ចំពោះ​បណ្ដា​កំហុសឆ្គង​របស់ខ្ញុំ​។ ក្នុង​​សារ​នោះ​លោក​រ៉ូ​តេ​វ៉ូ​ក៏​ប្រាថ្នា​ផង​ដែរ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ខំ​ធ្វើ​អាច​សម្រេច​បាន ការ​បង្រួបបង្រួម​ជាតិ ជា​ទិស​ដៅ​មួយ​ដែល​​លោក​មិន​អាច​ធ្វើ​ឲ្យ​សម្រេច​។

លោក​រ៉ូ​តេ​វ៉ូ​ ជា​អ្នក​បើកផ្លូវ​ទៅ​រក​ទំនាក់​ទំំ​ន​ង​ជាមួយ​បណ្ដា​ប្រទេស​កុំ​មុ​យ​នី​ស្ត ពិសេស​រុ​ស្ស៊ី ​និង​ចិន​។ លោក​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ទួត​ជាមួយ​រុ​ស្ស៊ី ក្នុង​ឆ្នាំ​១៩៩៩០ និង​ជាមួយ​ចិន​ក្នុង​ឆ្នាំំ​១៩៩២​។ ទំនាក់ទំនង​អន្តរ​កូរ៉េ​ក៏​មានការ​កែ​លម្អ ជាមួយ​ការ​ចរចា​អន្តរ​កូរ៉េ​ដំបូង​កម្រិត​ខ្ពស់ នា​ខែកញ្ញា​ ឆ្នាំ​១៩៨៩ ​និង​អនុម័ត​ក្នុង​ឆ្នាំ​១៩៩១ កិច្ចព្រមព្រៀង​ដែល​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​មិន​ឈ្លានពាន​គ្នា​។ ក្នុង​ឆ្នាំ​១៩៩៧ ​តុលាការ​កំពូល​របស់​ប្រទេស បាន​កាត់ទោស​លោក​ដាក់​ពន្ធនាគារ​១៧​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​២២៣​លាន​ដុល្លារ ពី​បទ​បង្កើត​ការ​បះបោរ​យោធា​ចុងឆ្នាំ​១៩៨០​ និង​ពី​បទ​បង្ក្រាប​ដ៏​សាហាវ​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ