ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​មានកូន​ច្រើន​ផ្តល់​ផល​ល្អចំពោះ​សុខភាព​បេះដូង​ស្ត្រី​ជា​ម្តាយ

10 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា មានគ្រួសារ​ធំ​មួយ​គឺ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង​ស្ត្រី​ជា​ម្តាយ​។ អ្នក​វិទ្យាសាស្ត្រ​របស់​អា​មេ​រិ​កបាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្លាប់​មាន​ផ្ទៃពោះ​ចាប់ពី​៤​ដង​ឡើង​ទៅ​ប្រឈម​នឹង​ការ​ស្លាប់

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា មានគ្រួសារ​ធំ​មួយ​គឺ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង​ស្ត្រី​ជា​ម្តាយ​។ អ្នក​វិទ្យាសាស្ត្រ​របស់​អា​មេ​រិ​កបាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្លាប់​មាន​ផ្ទៃពោះ​ចាប់ពី​៤​ដង​ឡើង​ទៅ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​តិច​ជាង​ស្ត្រី​ដែល​មិន​ធ្លាប់​មានកូន​សោះ ។

ការ​សិក្សា​លើ​ស្ត្រី​អស់​រដូវ​ប្រមាណ​១៣០០​នាក់​មក​ពី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ភាគ​ខាងត្បូង​បាន​រក​ឃើញ​ថា ប្រសិទ្ធភាព​ដ៏​ចម្បង​នោះ​គឺ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល។ ស្ត្រី​ដែល​ជា​អ្នក​ម្តា​យមក​ពី​គ្រួសារ​ធំ​(​គ្រួសារ​មានកូន​ច្រើន​)​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​ប្រភេទ​នេះ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​University of California ក្រុង San Diego​សហរដ្ឋអាមេរិក​បាន​និយាយ​ថា កម្រិត​ដ៏​ខ្ពស់​នៃ​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​ប្រហែលជា​អាច​បន្សល់​ទុក​នូវ​ផលប្រយោជន៍​ចំពោះ​សរសៃឈាម​រយៈពេល​យូរ ។ ពួក​គេ​បាន​បន្ថែម​ថា ស្ត្រី​ដែល​មានកូន​ច្រើន​ប្រហែលជា​អាច​ទទួល​បានការ​គាំទ្រ​ដ៏​ធំធេង​មួយ​ពី​សង្គម​ក្នុង​ខណៈ​ដែល​ពួក​គេ​មាន​វ័យចាស់ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ Marni Jacobs​បាន​សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ Fertility and Sterility ថា បណ្តា​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការ​ពិសោធន៍​លើក​នេះ​មានការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​តិចតួច​បំផុត​ប្រសិនជា​ពួក​គេ​ធ្លាប់​មាន​ផ្ទៃពោះ​ច្រើន​ជាង​៤​ដង ។

ចំណែក​សាស្ត្រាចារ្យ Donald Peebles​អ្នកនាំពាក្យ Royal College of Obstetricians and Gynaecologists បាន​និយាយ​ថា វា​អាច​ថា​ស្ត្រី​ដែល​គ្មាន​កូន​មួយ​ចំនួន​គ្មាន​សមត្ថភាព​ផ្តល់​កំណើត​ដែល​បញ្ហា​នេះ​អាច​នាំ​ទៅ​រក​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ។ យើង​ដឹង​ថា បណ្តា​ស្ត្រី​ដែល​ចង់​មានកូន ប៉ុន្តែ​បែរជា​មិន​មាន​នោះ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​គឺ​មាន​ធំធេង​ណាស់ ។ នេះ​ក៏​ព្រោះតែ​លក្ខខណ្ឌ​ដែល​គេ​ហៅ​ថា polycystic ovaries (​គឺជា​ភាព​មិន​ប្រក្រតី​ក្រពេញ​ង​ង់​ដូ​គ្រី​ន​របស់​មនុស្ស​ស្រី​) ៕