ខេត្តកំពត ៖ ផ្លូវវាងក្រុងកំពតជាប់៤គីឡូម៉ែត្រ កំពុងរងការខូចខាតដោយមានរថយន្តរាប់សិបគ្រឿងក្នុងមួយៗថ្ងៃ ដឹកឆ្លងកាត់ផ្លូវវាងក្រុងកំពត ។ បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលមានផ្ទះនៅអមសងខាងផ្លូវបាននិយាយប្រាប់អោយដឹងថា ផ្លូវវាងក្រុងនេះ ទើបតែខូចនៅក្នុងរដូវវស្សានេះ ហើយបើរថយន្តដឹកដីខ្សាច់ថ្មធ្យូងបើកឆ្លងកាត់វិញរាប់សិបគ្រឿងឯណោះ ។
ប្រជាពលរដ្ឋនិយាយប្រាប់អោយដឹងថា ផ្លូវនេះបើមេឃមិនភ្លៀងមិនអីទេ តែបើមេឃភ្លៀងហើយ អ្នកធ្វើដំណើរដោយម៉ូតូដួលបន្តគ្នារហូត សូម្បីតែជិះម៉ូតូក៏ស្ទើតែជិះមិនបានផង ។ ពលរដ្ឋនៅភូមិថ្មី ឃុំត្រពាំងធំ ស្រុកទឹកឈូ បានសំណូមពរអោយមន្ទីរសាធរការ និងដឹកជញ្ជូនខេត្តកំពត ជួយឈូសឆាយយ៉ាងណា ឱ្យផ្លូវនេះល្អជិះម៉ូតូបានផង ព្រោះប្រជាពលរដ្ឋបានបិទទ្វារផ្ទះអស់មួយចំនួនដែរហើយ ដោយមានការពិបាកធ្វើដំណើរចេញ-ចូល។
លោកជីញ គួង ប្រធានមន្ទីរសាធរណការខេត្តកំពតបាននិយាយប្រាប់អោយដឹងថា ផ្លូវធ្វើវាងក្រុងកំពតនេះ មានចម្ងាយជិត4គីឡូគឺធ្វើផ្លូវនេះ សម្រាប់រថយន្តដឹកធ្ងន់ទាំងឡាយមិនអោយបើកចូលក្រុងកំពតឡើយ។ លោកជីញ គួង ប្រធានមន្ទីរបាននិយាយប្រាបបន្តថា ផ្លូវវាងក្រុងនេះ កំពុងរងការខូចខាតក្នុងរដូវវស្សា។
លោកប្រធានមន្ទីរនិយាយថា ផ្លូវវាងរងការខូចខាតមានគម្រោងជួសជុលឡើងវិញហើយ តែមិនទាន់មានការអោយដាក់ដេញថ្លៃព្រោះអត់ទាន់មានលុយ។ លោកជីញគួងប្រធានមន្ទីរសាធារណការខេត្តនិយាយថា ខាងមន្ទីរមានគម្រោងឈូសឆាយឡើងវិញសម្រាប់ធ្វើចរាចរបណ្ដោះអាសន្នសិនដែរ តែភ្លៀងពេកធ្វើការមិនកើត។
ចែករំលែកព័តមាននេះ