ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​វៀតណាមត្រូវបា​ន​សង្គ្រោះ​ពី​ក្រុម​ឧក្រិដ្ឋ​ចាប់​បង្ខាំង​ទុកក្នុង​កា​ស៊ី​ណូ​​ក្រុង​បា​វិត

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ​៖មានសេចក្តីរាយការណ៍ថា ​​ករណី​ចាប់​បង្ខាំង​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់​ (ស្រី​២​នាក់) ​នៅ​ក្នុង​បន្ទប់​កាស៊ី​ណូ​«ម៉ុ​កបាយ» ស្ថិតនៅក្រុង​បា​វិត​ ដែលសង្ស័យ​ជន​រង​គ្រោះ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ ចាញ់​អស់ប្រាក់​ហើយ​បាន​ខ្ចីប្រាក់​គេ យក​ទៅ​លេងល្បែង​បន្ត​ រហូត​ចាញ់​អស់ពី​ខ្លួន​គ្មាន​ប្រាក់​សង​គេ​…


ខេត្តស្វាយរៀង ​៖មានសេចក្តីរាយការណ៍ថា ​​ករណី​ចាប់​បង្ខាំង​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់​ (ស្រី​២​នាក់) ​នៅ​ក្នុង​បន្ទប់​កាស៊ី​ណូ​«ម៉ុ​កបាយ» ស្ថិតនៅក្រុង​បា​វិត​ ដែលសង្ស័យ​ជន​រង​គ្រោះ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ ចាញ់​អស់ប្រាក់​ហើយ​បាន​ខ្ចីប្រាក់​គេ យក​ទៅ​លេងល្បែង​បន្ត​ រហូត​ចាញ់​អស់ពី​ខ្លួន​គ្មាន​ប្រាក់​សង​គេ​ ទើប​មានការ​ចាប់​បង្ខាំង​ជម្រិតទារ​ប្រាក់​បែប​នេះ​ ។​ ក៏​ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះខាងលើ​ បាន​ទូរ​ស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ឲ្យ​យក​ប្រាក់​មក​សង​ក្រុម​ឧក្រិដ្ឋជន ​ទើប​ក្រុម​គ្រួសារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ជួយ​រំដោះ​ជាន​រង​គ្រោះ​តែ​ម្តង ​។​

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​ប្ដឹង​មក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពីលោក​ឧត្តមសេនីយ៍ត្រី​សែ វុ​ទ្ធី មេបញ្ជាការ កង​រាជអាវុធហត្ថ​ខេត្តស្វាយរៀង​ កាលពីថ្ងៃ​ទី​២៥ តុលា ​ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​បញ្ជា​ឱ្យ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជ​​អាវុធ​ហត្ថ​ខេត្ត​និង​ដោយ មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ទៅ​ដល់​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយដោយ​មានការ​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ក៏​បាន​ចុះ​ទៅ​ដល់​បន្ទប់​លេខ​៥៥៣៥ បាន​រំដោះ​ជន​រង​គ្រោះ ​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​ចំនួន​១៣​នាក់ ស្រី​០២​នាក់​។​

ជនរងគ្រោះទី១.​ឈ្មោះ​ឡេ ធី​ធិ​ន​ធុ​យ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​៧ ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​។ ២.​ឈ្មោះ​ង្វៀ​ង យឹ​ង​យ៉ា​ត់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អាប់​យ៉ូយ ឃុំ​បេន​កូវ ស្រុក​អាំង​ធិ​ន​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។
៣.​ឈ្មោះ​ហូរ ជី​ហ៊ុយ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អាងយ៉ាង ឃុំ​ឡុ​ង​សៀង ខេត្ត​អាងយ៉ាង​ប្រទេស​វៀតណាម​។ ៤.​ឈ្មោះ​ង្វៀ​ង វឹង​យ៉ាង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថា​ន់​សឺ​ង ឃុំ​ថា​ន់​តី ស្រុក​តឹង​បៀ​ង ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។
៥.​ឈ្មោះ​ង្វៀ​ង វ៉ាង​ជុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ឃុំ​កឹ​មយ៉ាង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ ៦.​ឈ្មោះ​ឡេ ហឿ​ហៀ​ង​វី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស៊ុំ​ឡ ឃុំ​ទៀង​ថឹ​ង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។៧.​ឈ្មោះ​ហ្វា​ម ចាំង​ទៀង​ដាក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ឡុ​ង​កើ​ម សង្កា​ត់ឡុង​ខាន់ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។
៨.​ឈ្មោះ​ង្វៀ​ង ថា​ន់​កឹង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឡុ​ង​ហី សង្កា​ត់ឡុង​ធឹង ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។
៩.​ឈ្មោះ​ចឹ​ង វឹង​ទឹង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ហ្ក​ជួយ សង្កាត់​ហឹ​ង​ឌៀង ខេ​ត្តឡុង​អាង ប្រទេស​វៀតណាម​។
១០.​ឈ្មោះ​ង្វៀ​ង យ៉ាង​ហាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិក​ជួយ ឃុំ​ហឹ​ង​ឌៀង ស្រុក​តឹង​ហឹ​ង​ខេ​ត្តឡុង​អាង ប្រទេស​វៀតណាម​។​១១.​ឈ្មោះ​ឌាំ​ង ធី​ប៊ិ​ត​ទៀង ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡុ​ង​វ៉ា ឃុំ​ឡុ​ង​ធឹង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។ ១២.​ឈ្មោះ​ង្វៀ​ង ថា​ន់​វ៉ាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ឃុំ​លឹ​ង​សុង សង្កាត់​ធូ​ឌឹ​ក ក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ។​១៣.​ឈ្មោះ​ង្វៀ​ង ហ្វា​ង​យឿ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម​។​

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​មក​នៅ វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ តុលា​ ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​បាន​សហ​ការ ជាមួយ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ​បាន​ប្រគល់​ជន​រង​គ្រោះ​ចំនួន​១១​នាក់ (​ស្រី២​នាក់) ទៅ​ឱ្យ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​តៃ​និ​ញ នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ម៉ុ​កបាយ នៅ​ចំណុច​បង្គា​ល​ព្រំដែន​លេខ​១៧១​ដើម្បី​ទទួលយក​ទៅ​ប្រទេស​វៀតណាម​វិញ​។

ដោយឡែក​ ជនជាតិ​វៀតណាម​ចំនួន​០២​នាក់ ភេទ​ប្រុស ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ស្របច្បាប់​បាន​ធ្វើការ​អប់រំ និង​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​វិល​ត្រឡប់​ទៅ​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ​វិញ​ ។​ ប្រភព​បន្ត​ទៀត​ថា ចំពោះ​ក្រុម​ជនសង្ស័យ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ