ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការរាជធានីភ្នំពេញបញ្ជាក់មូលហេតុ ឧត្តមសេនីយ៍ឯក ស ថេត មិនពាក់មួកសុវត្ថិភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ​២០២១ នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​បកស្រាយ​អំពី​ហេតុផល​ដែល ឧត្តមសេនីយ៍ឯក ស…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ​២០២១ នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​បកស្រាយ​អំពី​ហេតុផល​ដែល ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ពាក់មួក​សុវត្ថិភាព​កាលពី​ថ្ងៃ​ម្សិលមិញ តែ​យ៉ាងណាមិញ លោកស្នងការ​នៅ​តែ​បង់ប្រាក់​ពិន័យ​ដដែល​សម្រាប់​ការ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា «​សូម​បញ្ជាក់​ថា ឯកឧត្តម ស្នងការ មិន​បាន​ពាក់​ពួក​សុវត្ថិភាព​នៅ​ពេល​នោះ​ព្រោះថា ទីតាំង​នោះ​ជាទី​តាំង​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ទីតាំង​កំពុង​ប្រឈម​នឹង​ហានិភ័យ ជាទី​តាំង​ដែល​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ សហការ​គ្នា​ទប់ស្កាត់ និង​បញ្ជៀ​ស​ទឹកជំនន់ ជា​ពិសេស​ជា ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បិទ ហាម​មិន​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វេ​ី​ចរាចរណ៍​ឆ្លងកាត់​តំបន់​នេះ​ឡើយ​» ។

យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រា​ធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ប៉ូ​លិ​ស​ផ្សេង​ទៀត​ដែល​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព បាន​ទៅ​បង់ការ​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាក់ទង​ទៅ​នឹង​ការ​បើកបរ និង​ការ​រួម​ដំណើរ​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ ចុះ​ពិនិត្យ និង​លើកទឹកចិត្ត​កងកម្លាំង ក៏​ដូច​ជា​ការ​ត្រួតពិនិត្យ​ស្ថានភាព​គ្រោះ​ទឹកជំនន់​នៅ​ទឹកដី​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថា ចំពោះ​ការ​ផាកពិន័យ​អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ដូចជា លោក ឧត្តមសេនីយ៍ឯក ស ថេ​ត ខាងលើ​នេះ​ដែរ ខាង​កម្លាំង​នគរបាល​ចរាចរណ៍​ផាកពិន័យ​ចំនួន ​៦០០០​០ រៀល (៦ម៉ឺនរៀល) ព្រោះរូប​លោកត្រូវបានប្រព្រឹត្តល្មើសមាត្រា ៦ នៃអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ គឺត្រង់ចំណុច បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ។

ការចូលទៅបង់ផាកពិន័យធ្វើឡើង បន្ទាប់​ពី​មានការរិះគន់ខ្លាំងថា ​ លោក​ ឃួង​ ស្រេង​ ក៏ដូចជាស្នងការក្រុងភ្នំពេញ និងសមត្ថកិច្ចមួយចំនួនទៀត មិនពាក់​មួកសុវត្ថិភាព​ ពេល​បើកម៉ូតូ​ និងជិះម៉ូតូ នោះ ។ ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ លោកអភិបាល​ នងថ្នាក់ដឹកនាំផ្សេងទៀត ទទួល​យកនូវមតិរិះគន់ដើម្បី​ស្ថាបនា​ ទើបនៅព្រឹកថ្ងៃទី២៧ តុលានេះ លោកអភិបាល និងសមត្ថកិច្ចផ្សេងទៀត ​ក៏ចូលខ្លួនទៅ​អោយ​មន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យទៅតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ