ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ បង្កផលប៉ះពាល់ដល់ស្រូវ និងដំណាំ ជិត ៨៧០០០ហិចតា និងខូចខាតជាង ៤៦០០០ហិចតា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ វឌ្ឍនភាព​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​រដូវវស្សា ឆ្នាំ​២០២១ និង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ គិត​មកទល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​លោក វេ​ង សាខុន…

ភ្នំពេញ​៖ វឌ្ឍនភាព​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​រដូវវស្សា ឆ្នាំ​២០២១ និង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ គិត​មកទល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៦ ខែតុលា​ថា ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ សរុប​ចំនួន ៨៦៩០៩​ហិច​តា​។ ក្នុងនោះ ខូចខាត ចំនួន ៤៦១១៩​ហិច​តា​។​

​របាយការណ៍​ដដែល បង្ហាញថា ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ គឺ​ផ្ទៃដី​ដាំ​ដុះ​អនុវត្តបាន​ចំនួន ២ ៩០១ ៦០៥​ហិច​តា ស្មើនឹង ១១១,២១% នៃ​ផែនការ​ចំនួន ២ ៦០៩ ០៦៥ ហ​.​ត​។ ផ្ទៃដី​ប្រមូល​ផល មាន​ចំនួន ៥៨៨ ៤៧៣ ហ​.​ត ស្មើនឹង ២០,២៨% នៃ​ផ្ទៃដី​អនុវត្ត ទិន្នផល​ជា​មធ្យម​ទទួលបាន​ចំនួន ៤​តោន /​ហ​.​ត និង​បរិមាណ​ផល មាន​ចំនួន ២ ៣៥៣ ៤៥៨​តោន​។​

​រីឯ​ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី គឺ​ផ្ទៃដី​ដាំ​ដុះ​អនុវត្តបាន​ចំនួន ៥៩ ៨៤០ ហ​.​ត ស្មើនឹង ១០៨,៨៧% នៃ​ផែនការ​ចំនួន ៥៤ ៩៦៦ ហ​.​ត​។ រីឯ​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី គឺ​ផ្ទៃដី​ដាំ​ដុះ អនុវត្តបាន​ចំនួន ៧៨២ ៩៦២ ហ​.​ត ស្មើនឹង ៩៥,៥៣% នៃ​ផែនការ​ចំនួន ៨១៩ ៦២៩​ហ​.​ត​។​

​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ក៏ត្រូវ​បានលើកឡើង​ក្នុង​របាយការណ៍​ថា ការងារ​បង្កបង្កើនផល​កសិកម្ម​រដូវវស្សា ជួបប្រទះ​នឹង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ រួមមាន​៖ ផ្ទៃដី​ប៉ះពាល់​សរុប​ចំនួន ៣៨៣ ៨៦១​ហ​.​ត​។ ផ្ទៃដី​ខូចខាត សរុប​ចំនួន ៨០ ១០១ ហ​.​ត​។ ផ្ទៃដី​បាន​ស្តារ​សរុប​ចំនួន ២៣ ៨៤២ ហ​.​ត និង​ផ្ទៃដី​ខូចខាត ទាំងស្រុង សរុប​ចំនួន ៣ ០៧៤​ហ​.​ត​។​

​អំពី​ផលប៉ះពាល់​ដំណាំ​ស្រូវ ក៏ត្រូវ​បាន​លើក​បង្ហាញថា គ្រោះរាំងស្ងួត កើត​ឡើងលើ​ផ្ទៃដី​ប៉ះពាល់ ចំនួន ២៤៨ ៥០០​ហ​.​ត​។ ក្នុងនោះ ផ្ទៃដី​ខូចខាត មាន​ចំនួន ៣៤ ៣៧៩ ហ​.​ត និង​ផ្ទៃដី បាន​ស្តារ ចំនួន ២៣ ៦២៣ ហ​.​ត​។ រីឯ​គ្រោះទឹកជំនន់ ប៉ះពាល់​ផ្ទៃដី​ចំនួន ៧៣ ៤១៧ ហ​.​ត ផ្ទៃដី​ខូចខាត មាន​ចំនួន ៤០ ៩៧៤​ហ​.​ត​។ ផ្ទៃដី​ស្តារ មាន​ចំនួន ២០៤​ហ​.​ត​។​

​ចំណែក​ដំណាំ​សាកវប្បកម្ម រងគ្រោះ​ដោយ​ទឹកជំនន់ មាន​ផ្ទៃដី​ចំនួន ៦១៤ ហ​.​ត ហើយ​ផ្ទៃដី​ខូចខាត មាន​ចំនួន ២០៣​ហ​.​ត​។ ចំណែក​ដំណាំ​ឧស្សាហកម្ម ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត មាន​ចំនួន ៤ ៩៤២​ហ​.​ត ហើយ​មាន​ផ្ទៃដី​ខូចខាត ចំនួន ២៧៩​ហ​.​ត​។ គ្រោះទឹកជំនន់ មាន​ផ្ទៃដី​ប៉ះពាល់ ចំនួន ១២ ៨៧៨ ហ​.​ត និង​មាន​ផ្ទៃដី​ខូចខាត​ចំនួន ៤ ២៤៩​ហ​.​ត​។ សត្វ​ចង្រៃ និង​ជំងឺ មាន​ផ្ទៃដី​ប៉ះពាល់ ចំនួន ៣៥១០ ហ​.​ត ផ្ទៃដី​ខូចខាត មាន​ចំនួន ១៧ ហ​.​ត និង​ផ្ទៃដី​បាន​ស្តារ​មាន​ចំនួន ១៥​ហ​.​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ