ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone SE កក់​ជាង​3,4​លាន​គ្រឿង​នៅ​ចិន

8 ឆ្នាំ មុន

iPhone SE ដែល​ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ទើបតែ​បញ្ចេញ​កាលពី​ថ្ងៃ​ទី​២១ មីនា​២០១៦ ទទួល​បាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ចិន ។

យោង​តាម​របាយការណ៍​ពី CNBC ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៤​អីុ​ញ

iPhone SE ដែល​ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ទើបតែ​បញ្ចេញ​កាលពី​ថ្ងៃ​ទី​២១ មីនា​២០១៦ ទទួល​បាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ចិន ។

យោង​តាម​របាយការណ៍​ពី CNBC ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៤​អីុ​ញ iPhone SE បាន​ទាក់ទាញ​ការ​កក់​ទិញ​ជាង​៣,៤​លាន​គ្រឿង ។ ចិន​គឺជា​ប្រទេស​ដែល​ពេញ​និយម​ផលិតផល​របស់​ក្រុមហ៊ុន Apple ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ។

បើ​មើល​ពី​ខាងក្រៅ iPhone SE មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង iPhone 5S តែសង្វា​ក់​ផលិតកម្ម​ក្នុង​ម៉ាស៊ីន​របស់​វា​ត្រូវ​បាន​បង្កើត​ឡើង​មាន​ថាមពល​ខ្លាំង ។ ពណ៌​ដែល​ពេញ​និយម​ជាងគេ​នៅ​ចិន គឺ​ពណ៌​មាស (Gold) ដែល​បង្ហាញ​ពី​ភាព​អភិជន​របស់​អ្នក​ប្រើប្រាស់​បន្ទាប់​មក​គឺ​ពណ៌​ផ្កាឈូក ។

iPhone SE ចាប់​លក់​ពី​តម្លៃ​៣.២៨៨​យ័ន ក្នុង​ប្រទេស​ចិន ស្មើនឹង​៥០៦​ដុល្លារ ខណៈ​នៅ​អា​មេ​រិ​ក​តម្លៃ​៣៩៩​ដុល្លារ ប៉ុន្តែ​នៅ​អឺរ៉ុប​វិញ​តម្លៃនឹង​ថ្លៃ​ជាង​នេះ ។ iPhone SE នឹង​ចរាចរ​ទៅ​កាន់​ពិភពលោក​នៅ​ថ្ងៃ​ទី​៣១ មីនា ៕