ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​រត់ពន្ធ​គ្រឿង.ញៀន​បារាំង​​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ក្នុង​គ្លីនិក​មួយ​​កន្លែង

2 ឆ្នាំ មុន

មេ​រត់ពន្ធ​គ្រឿង.ញៀន​បារាំង SOPHIANE HAMBLI ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​​តុលា​ ឆ្នាំ២០២១ កន្លង​មកនេះ ក្នុង​គ្លីនិក​មួយ​នៃ​ទីក្រុង

ប្រទេស​បារាំង ៖ មេ​រត់ពន្ធ​គ្រឿង.ញៀន​បារាំង SOPHIANE HAMBLI ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​​តុលា​ ឆ្នាំ២០២១ កន្លង​មកនេះ ក្នុង​គ្លីនិក​មួយ​នៃ​ទីក្រុង​TANGER ម៉ា​រ៉ុ​ក​កន្លែង​ដែល​រូបគេ​ចូល​ព្យាបាល​របួស ក្រោយ​ពី​រង​ការ​វាយប្រហារ​នៅ​តាម​ដង​វិ​ថី​នៃ​ទីក្រុង​នេះ​មក​។

ដោយ​ដកស្រង់​ប្រភព​ពី​ប៉ូលិស​ម៉ា​រ៉ុ​ក ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា​ថា មេ​រត់ពន្ធ​គ្រឿង.ញៀន​រូប​នោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ក្នុង​គ្លីនិក​ដែល​គេ​ចូល​ទៅ​ព្យាបាល​របួស​។ ជន​នោះ​ជា​មនុស្ស​ដែល​ល្បីល្បាញ​នៅ​បារាំង ជាពិសេស​ក្នុង​ការ​រត់ពន្ធ​គ្រឿង.ញៀន​កញ្ឆា​ដល់​ទៅ​៧​តោន​កាលពី​ឆ្នាំ​២០១៥​។ ជន​នោះ​ត្រូវ​បាន​តាម​រក​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​រឿង​រត់ពន្ធ​គ្រឿង.ញៀន​ធំ​បំផុត​មួយទៀត​។

SOPHIANE HAMBLI ជា​ជនជាតិ​បារាំង​ មាន​ដើម​កំណើត​អាល់​ហ្សេ​រី​ អាយុ​៤៦​ឆ្នាំ ​បាន​បន្លំ​ខ្លួន​ចូល​ព្យាបាល​របួស​ក្នុង​គ្លីនិក​ក្រោម​លិខិត​ស្នាម​អា​ល្លឺ​ម៉​ង់​ក្លែងក្លាយ ជាមួយ​ស្នាម​របួស​ទំហំ​២០​សង្ទីម៉ែត្រ​ត្រង់​ថ្ព​ល់ មក​ពី​រង​ការ​វាយប្រហារ​ដោយ​ដាវ ​ឬ​កាំបិត​។ នេះ​បើ​តាម​ប្រភព​ជិតដិត​នឹង​សំណុំរឿង​នោះ​។

ផ្នែក​សន្តិសុខ​ជាតិ​ម៉ា​រ៉ុ​ក ធ្លាប់​បាន​ប្រកាស​ថា បាន​ចាប់ខ្លួន​ជនជាតិ​បារាំង​ដើម​កំណើត​អាល់​ហ្សេ​រី​ម្នាក់ ពី​បទ​ជាប់​ទាក់ទិន​នឹង​រឿង​រត់ពន្ធ​គ្រឿង.ញៀន​ជា​អន្តរជាតិ និង​ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដាញ​ឧក្រិដ្ឋ​ឆ្លង​ជាតិ តែ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​គេ​ឡើយ​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ