ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទទួលស្គាល់កំហុស ចាំមើល ចាត់ការបែបណា?

7 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ថៅកែ​សាយ​ឡូត៍ដែល​ប្រើ​ល្បិច​យក​ដីខ្សាច់​លាយ​ជាមួយ​ដំឡូង​មី​ស្ងួត ដើម្បី​ចង់​កេង​ចំណេញ​​ភ្នែក​គីឡូ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​២៨ មីនា

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ថៅកែ​សាយ​ឡូត៍ដែល​ប្រើ​ល្បិច​យក​ដីខ្សាច់​លាយ​ជាមួយ​ដំឡូង​មី​ស្ងួត ដើម្បី​ចង់​កេង​ចំណេញ​​ភ្នែក​គីឡូ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​២៨ មីនា បន្ទាប់​​ថៅកែ​ដំឡូង​មី ដែល​ពោ​ពេញ​ដោយ​សេចក្ដី​លោភលន់​រូប​នេះ ឆ្លើយ​សារភាព​នូវ​កំហុស​របស់​ខ្លួន ។ ថាម៉េច! ចង់​ចំណេញ​​​ធ្វើ​ដល់ថ្នាក់នេះផង​

សមត្ថកិច្ច​បាន​ប្រាប់​ថា ថៅកែ​សាយ​ឡូត៍​នោះ​ឈ្មោះ​ហុង ហាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មា​នទី​តាំងនៅ​ភូមិ​អូរ​កណ្ដោល ឃុំ​ត្រាវ​ជួរ ស្រុក​​សំពៅ​លូន ។

បើ​តាម​ការ​ស្រង់​សម្តី​ពី​សមត្ថកិច្ច​ថា លោក​ហុង ហាន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដីខ្សាច់ លាយ​ជាមួយ​ដំឡូង​មី​ស្ងួត​មែន ដើម្បី​​ចំណេញ​ភ្នែក​គីឡូ ។ គាត់​សារភាព​ទៀត​ថា ដំឡូង​របស់​គាត់​ភាគច្រើន ដឹក​ចេញ​ទៅ​លក់​ឱ្យ​ឈ្មួញ​ថៃ ហើយ​ខ្លួន​ធ្វើ​បែប​នេះ ទើប​​ធ្វើ​ក្នុង​អំឡុង​ខែមីនា​នេះ​ទេ ។ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាង​ថា សកម្មភាព​ទុច្ចរិត​របស់​លោក​ថៅកែ ហុង ហាន នេះ បាន​លេចឮ​យូរហើយ ហើយ​សមត្ថកិច្ច​ក៏​បាន​ស៊ើបអង្កេត​លើ​ករណី​នេះ​ដែរ  តែ​ដោយសារ​សកម្មភាព​នេះ ច្រើន​តែ​ធ្វើ​ពេល​យប់ ទើប​សមត្ថកិច្ច​រក​មិនឃើញ​ភស្ដុ​តាង រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិ​នា ទើប​បែកធ្លាយ ។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា  លោក​កែ ហុង ហាន ជា​ថៅកែ​សាយ​ឡូត៍​យីហោ «​ហុង ហាន​» នេះ ទំនង​ចៀស​មិន​ផុត​ពី​ការ​ទ​ទូល​ខុស​​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា នេះ គេ​ឃើញ​មន្ត្រី​ជំនាញ ដែល​មានការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​សាយ​ឡូត៍​របស់​លោក​ហុង ហាន នោះ​ហើយ ។ ដែល​ពេល​នេះ លោក​ហុង ហាន កំពុង​​ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​រង់ចាំ​ចំណាត់ការ​បន្ត ។