ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច! ចង់​ចំណេញ​​​ធ្វើ​ដល់ថ្នាក់នេះផង​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​សមត្ថ​កិច្ច​បានឱ្យ​​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​​យ៉ាង​​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មីនា ​នេះ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​​ប្រទះ​​ឃើញ​ដំឡូង​មី​​ស្ងួត​​រាប់​សិប​តោន​ ដែល​មាន​​លាយ​សុ​ទ្ទ​តែ​​ដី​ខ្សាច់ ហើយ​ត្រូវ​គេ​ចាក់​គរ​​នៅ​ក្នុង​សាយ​ឡូត៍​ (​ឃ្លាំង​ស្តុក​កសិផល​) ​មួយ​កន្លែង​ស្ថិត​​នៅ​ភូមិ​អូរ​​កណ្ដោល ឃុំ​ត្រាវ​​ជួរ ស្រុក​​សំពៅ​​លូន ​។

គេ​នៅ​​មិន​ទាន់​ស្គាល់​ឈ្មោះ​ថៅកែ​សាយ​​ឡូត៍ ឬ​ថៅកែ​ដំឡូង​មីនេះ​​នៅឡើយ​ទេ ហើយ​គេ​ក៏​មិនដឹង​អំពី​មូលហេតុ​​ដែល​ម្ចាស់​ដំឡូង​យក​​ខ្សាច់​ទៅ​ចាក់​​លាយ​ជាមួយ​ដំឡូង​ក្នុង​គោលបំណង​​អ្វី​ដែរ ប៉ុន្ដែ​គេ​សង្ស័យ​ថា ប្រហែល​ថៅកែ​​ដំឡូង​មីនេះ​ ចង់​កេង​ចំណេញ​​ភ្នែក​គីឡូ​ហើយ ទើប​យក​ខ្សាច់​លាយ​ជាមួយ​ដំឡូង ដើម្បី​វេច​ខ្ចប់​លក់​ចេញ​បន្ត ​។

ជុំវិញ​បញ្ហា​នេះ​ សមត្ថ​កិ​ច​បាន​​បញ្ជាក់​ថា គេ​បាន​ហៅ​ថៅកែ​​ដំឡូង និង​កម្មករ​​ប៉ុន្មាន​នាក់​ទៀត ​ទៅ​សួរនាំ​អំពី​ករណី​នេះ​​ហើយ ដើម្បី​ចង់​ដឹង​ពី​មូលហេតុ ​យក​ខ្សាច់​​លាយ​​ជាមួយ​ដំឡូង​មី​ស្ងួត តើ​ពួក​គេ​ធ្វើ​បែប​នេះ​ ក្នុង​គោលបំណង​អ្វី? ប៉ុន្តែ​ទាំង​សមត្ថកិច្ច ទាំង​ប្រជា​ពលរ​ដ្ឋ ​អាច​ស​ន្និ​ដ្ឋាន​​បាន​ថា នេះ​ទ​ង្វើ​ទុច្ចរិត​សុទ្ធ​សាធ ដែល​ថៅកែ​ដំឡូង​មី​មា​នម​ហិ​ច្ច​តា​ចង់​ចំណេញ​​ពី​អតិថិជន​របស់​ខ្លួន​ ។