ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​៣២​បាន​នាំ​យក​សិល្បៈ​វប្បធម៌​ប្រណីត​បង្ហាញ​ក្នុង​មហោស្រព​ភាសា និង​វប្បធម៌​អន្តរជាតិ​លើក​ទី​២

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ ហ្សា​ម៉ា​ន់ បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស​ន្ទា​មេគង្គ​កម្ពុជា ជំរុញ និង​លើកកម្ពស់​នូវ​តម្លៃ​ភាសា និង​វប្បធម៌​សិល្បៈ ទំនៀមទម្លាប់​ជាស​កល ដែល​ជា​ស្នាដៃ​សិស្ស និស្សិត មក​ពី​ជុំវិញ​ពិភពលោក

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ ហ្សា​ម៉ា​ន់ បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស​ន្ទា​មេគង្គ​កម្ពុជា ជំរុញ និង​លើកកម្ពស់​នូវ​តម្លៃ​ភាសា និង​វប្បធម៌​សិល្បៈ ទំនៀមទម្លាប់​ជាស​កល ដែល​ជា​ស្នាដៃ​សិស្ស និស្សិត មក​ពី​ជុំវិញ​ពិភពលោក ដោយ​មានការ​ចូលរួម​ដាក់​តាំងពិព័រណ៍​បង្ហាញ ចំនួន​៣២​ប្រទេស ដោយ​នាំ​យក​ឧបករណ៍​ដូរ​តន្ត្រីបុរាណ របាំ សម្លៀក​បំពាក់ ម្ហូបអាហារ សម្ភារ​សិក្សា និង​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ​បង្ហាញ​ជូន​ទស្សនិកជន​ក្នុង​មហោស្រព​ភាសា និង​វប្បធម៌​អន្តរជាតិ​កាលពី​ម្សិលមិញ​នៅ​អគារ​កោះ​ពេជ្រ ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង បទ​ពិសោធន៍​ការ​យល់​ដឹង​អំពី​សុខដុម​នី​យ​កម្ម​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​កាន់តែ​សំបូរ​បែប ។

ឧបករណ៍​បុរាណ របាំ និង​ការ​សម្ដែង​សិល្បៈ​ផ្សេង​ៗ​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​ប្រទេស​នីមួយ​ៗ​ត្រូវ​បាន​លើក​មក​បង្ហាញ​ជូន​ក្នុង​មហោស្រព​ខាងលើ ក្នុង​នោះ​លោក​ជំទាវ ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង បទ​ពិសោធន៍ និង​ការ​បង្ហាញ​ស្នាដៃ វា​ជា​ឱកាស​មួយ​សម្រាប់​សិស្ស និស្សិត​ដែល​ជា​យុវជន​ជំនាន់​ក្រោយ សំដៅ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខដុម​នី​យ​កម្ម​ចម្រុះ ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក សាមគ្គីភាព​ជា​អន្តរជាតិ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​សុខដុម​ភាព​។

លោក​ជំទាវ​បន្ត​ទៀត​ថា «​ដើម្បី​បាន​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​លើក​ស្ទួយ​ភាព​ផ្សេង​ៗ​គ្នា​នៃ​វប្បធម៌ គឺជា​កត្តាចាំបាច់ ដើម្បី​ធានា​ដល់​គោលការណ៍​នៃ​ភាព​ថ្លៃថ្នូរ និង​ការ​គោរព​វប្បធម៌​ផ្សេង​ៗ​គ្នា​ក្នុង​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​គ្នា និង​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​»​។ 

លោក​ជំទាវ​បញ្ជាក់​ថា «​ភាព​សម្បូរ​បែប​សម្រាប់​យើង​គ្រប់​គ្នា​ជា​កូន​ជា​ចៅ​ជំនាន់​ក្រោយ​ក្នុង​គោលបំណង​បំផុសស្មារតី​ជាតិ​ទាំងមូល​ឲ្យ​ចូលរួម​ជួយ​ថែរក្សា​ការពារ និង​លើក​តម្លៃ​កេរដំណែល​វប្បធម៌ ដែល​ជា​ដួង​ព្រលឹង ជា​អត្តសញ្ញាណ​ជាតិ ដោយ​លើកកម្ពស់​បន​សិ​ការ​ស្រឡាញ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់ សីលធម៌​សង្គម ក្នុង​បុព្វហេតុ​លើក​ស្ទួយ​កិត្យានុភាព និង​សេចក្តី​ថ្លៃថ្នូរ​ជាតិ​។ ដូច្នេះ​ទិវា​វប្បធម៌​នា​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ក្នុង​គោល បំណង​ជំរុញ​ឲ្យ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​» ៕