ខូហ្វី (KOFI) និង WEGA ៖ ចាប់ដៃគ្នាឆ្ពោះទៅកាន់យុគសម័យថ្មីនៃវិស័យកាហ្វេនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា បានពង្រឹងជំហរឈានមុខគេក្នុងវិស័យកាហ្វេនៅកម្ពុជាមួយទៀតហើយ តាមរយៈ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា» ដើម្បីក្លាយជា អ្នកនាំចូល និងចែកចាយផ្តាច់មុខ នូវម៉ាស៊ីនកាហ្វេម៉ាក WEGA ដែលជាម៉ាកយីហោលំដាប់ពិភពលោកពីប្រទេសអ៉ីតាលី ។

សមិទ្ធផលនេះ គឺជាជំហានដ៏សំខាន់សម្រាប់ក្រុមហ៊ុន ខូហ្វី (KOFI) ដែលបានឈរជើងនៅលើទីផ្សារកាហ្វេជាង ១៦ ឆ្នាំមកហើយ ក្នុងការអភិវឌ្ឍន៍ និងផ្គត់ផ្គង់ឧបករណ៍ឆុងកាហ្វេនៅកម្ពុជា ។

កិច្ចសហការនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ខូហ្វី ផ្ទាល់ តំណាងខាងម៉ាស៊ីនកាហ្វេ WEGA និងម្ទាស់អាជីវកម្មកាហ្វេនៅក្នុងស្រុក ដែលជាដៃគូអាជីវកម្មរបស់ ខូហ្វី ដោយកិច្ចសហការនេះ មានគោលបំណងឆ្លើយតប ទៅនឹងតម្រូវការ ដែលកំពុងកើនមានឡើង នៃម៉ាស៊ីនកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិថេរ និងមានភាពធន់រឹងមាំ ខណៈពេលទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន កំពុងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើវិស័យកាហ្វេ ។

តាមរយៈលោកស្រី ឈាន ឃីម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី គ្រុប បានមានប្រសាសន៍ថានៅថា ៖ «នៅក្រុមហ៊ុន ខូហ្វី (KOFI) យើងជឿជាក់ថា ភាពជោគជ័យនៃអាជីវកម្មកាហ្វេ មិនមែនផ្ដោតលើតែគ្រាប់កាហ្វេមួយមុខនោះទេ គឺជាការ គាំទ្រ ដល់ម្ទាស់អាជីវកម្មទាំងអស់ ជាមួយនឹងម៉ាស៊ីនកាហ្វេដែលកាន់តែល្អប្រសើរ និងកាន់តែសម្បូរបែប ។» ការជ្រើសរើស WEGA គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះម៉ាកយីហោនេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ចំពោះភាពធន់ រឹងមាំ និងសមត្ថភាពខ្ពស់» ។

ស្របគ្នានេះដែរ លោក ALBERTO SCHIAVON ប្រធានផ្នែកលក់នៃក្រុមហ៊ុន WEGA ក៏បានបន្ថែមទៀតថា «កិច្ចសហការដែលយើងអបអរសាទរជាមួយ ខូហ្វី (KOFI) នាថ្ងៃនេះ គឺកើតចេញពីចក្ខុវិស័យរួមគ្នា និងការទទួលស្គាល់នូវគុណតម្លៃស្នូលដូចជា៖ ភាពម៉ត់ចត់ វិជ្ជាជីវៈនិយម និងការប្តេជ្ញាចិត្តដើរទន្ទឹមគ្នាឱ្យបានយូរអង្វែង ។ យើងមិនចាត់ទុកកិច្ចព្រមព្រៀងនេះជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើម ដើម្បីរួមគ្នាបង្កើតសមិទ្ធផលដែលរឹងមាំ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ» ។

លើសពីនេះទៅទៀត លោកស្រី Martina ជាម្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុន WEGA ក៏បានបន្ថែមទៀតថា «ខូហ្វី គឺជាអតិថិជនដំបូងគេបង្អស់នៅអាស៊ី របស់ក្រុមហ៊ុន Astoria ដែលកាលពីជាង ១៥ ឆ្នាំមុន កាហ្វេ គឺជាទំនិញនាំចូលដ៏ថ្លៃ ដែលគេប្រើសម្រាប់បង្ហាញពីភាពស៊ីវិល័យ ច្រើនជាងការឆុងផឹកជាប្រចាំថ្ងៃ… ប៉ុន្តែថ្ងៃនេះ អ្វីៗបានប្តូរហើយ ហើយភាពជោគជ័យនេះ ក៏ដោយសារតែការខិតខំរបស់លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី ផងដែរ» ។
តួយ៉ាង ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាការពង្រីកសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុន ខូហ្វី (KOFI) ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃទំនុកចិត្ត និងទំនាក់ទំនងដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ ដែលបានកសាងឡើងអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី (KOFI) ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងផ្តល់ភាពស្មោះត្រង់ទៅដល់អតិថិជន ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ ។

រីឯ WEGA គឺជាម៉ាកយីហោលំដាប់ពិភពលោកពីប្រទេសអ៊ីតាលី ដែលមានឯកទេសខាងរចនា និងផលិតម៉ាស៊ីនឆុងកាហ្វេ Espresso កម្រិតអាជីព ហើយរាល់ផលិតផលរបស់ WEGA ត្រូវបានផលិតឡើងដោយផ្អែកលើគោលការណ៍គុណភាព ការច្នៃប្រឌិត និងការគោរពចំពោះសិល្បៈនៃការឆុងកាហ្វេ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ